យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតជំងឺរមួលទងពងស្វាស គឺជាការបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដែលតម្រូវឱ្យមានការព្យាបាលជាបន្ទាន់។ សូមយកចិត្តទុកដាក់លើរោគសញ្ញាសំខាន់ៗទាំងនេះ៖
សញ្ញាប្រកាសអាសន្ន៖ រោគសញ្ញានៃជំងឺរមួលទងពងស្វាស
- ការចាប់ផ្តើមឈឺភ្លាមៗ៖ ជំងឺនេះតែងកើតឡើងភ្លាមៗ ដោយអាចចាប់ផ្តើមឡើងបន្ទាប់ពីលេងកីឡា ឬធ្វើលំហាត់ប្រាណ។
- ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង៖ ជាការឈឺចាប់ដែលមិនអាចទ្រាំបាន និងមានការឈឺខ្លាំងនៅតំបន់ពងស្វាសតែម្ខាង។
- ពងស្វាសកន្ទ្រាក់ទាញទៅលើ៖ ពងស្វាសដែលរមួល នឹងមានសភាពទាញឡើងលើ បើប្រៀបធៀបទៅនឹងពងស្វាសនៅម្ខាងទៀត។
- ពងស្វាសហើម រឹង និងប្រែពណ៌៖ តំបន់នោះនឹងហើមធំ រឹងខុសពីធម្មតា ហើយអាចប្រែពណ៌គួរឲ្យកត់សម្គាល់។
- រោគសញ្ញាផ្សេងទៀត៖ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំដូចជា ចង្អោរ ចង់ក្អួត និង ក្តៅខ្លួន ផងដែរ។
ចំណាំសំខាន់!
ជំងឺរមួលទងពងស្វាសអាចបណ្តាលឲ្យខូចខាតជាអចិន្ត្រៃយ៍ដល់ពងស្វាស ប្រសិនបើមិនបានព្យាបាលក្នុងរយៈពេលត្រឹមត្រូវ។ នៅពេលមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៕
ចែករំលែកព័តមាននេះ