ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពី​អាហារ​ទាំងនេះ

6 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ក្នុង​ពេល​ទើបតែ​ពរ​ពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ពេល​ដែល​អ្នក​ម្តាយ​ទើបតែ​ពរ​ពោះ មាន​ន័យ​ថា​ក្នុង​ដំណាក់កាល​៣​ខែ​ដំបូង មិន​គួរ​ប៉ូវ​ខ្លាំង​ពេក​ទេ ព្រោះ​បើ​អ្នក​ម្តាយ​ពិសារ​អាហារ​ដែល​ប៉ូវ​ខ្លាំង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ​ទៅ​វិញ​ទេ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ក្នុង​ពេល​ទើបតែ​ពរ​ពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ពេល​ដែល​អ្នក​ម្តាយ​ទើបតែ​ពរ​ពោះ មាន​ន័យ​ថា​ក្នុង​ដំណាក់កាល​៣​ខែ​ដំបូង មិន​គួរ​ប៉ូវ​ខ្លាំង​ពេក​ទេ ព្រោះ​បើ​អ្នក​ម្តាយ​ពិសារ​អាហារ​ដែល​ប៉ូវ​ខ្លាំង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ​ទៅ​វិញ​ទេ​។ ដូចនេះ អ្នក​ម្តាយ​អាច​បរិភោគ​អាហារ​ដែល​ខ្លួន​ចង់​ញ៉ាំ ដោយ​ចង់​ពិសារ​អ្វី​អាច​ញ៉ាំ​ចំណី​នោះ​បាន​។

ជា​ពិសេស បើ​អ្នក​ម្តាយ​ក្អួត​ច្រើន គួរតែ​ពិសារ​អាហារ​ដែល​ងាយ​រំលាយ ទើប​ក្រពះ​ងាយស្រួល​រំលាយ មិន​ធ្វើ​ឲ្យ​អ្នក​ក្អួត​ខ្លាំង​។ លុះដល់​ពេល​ដែល​ចូល​ដល់​ខែ​ទី​៤ អ្នក​ម្តាយ​អាច​ចាប់ផ្តើម​បរិភោគ​អាហារ​ដែល​ប៉ូវ​បាន ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​យ៉ាង​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ