ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រតិ​កម្ម​ដោយ​ប្រុង​ប្រយ័ត្ន​​បន្ទាប់​ពី​លោក​ត្រាំ​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ

4 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​​តប​​ជា​បណ្ដើរ​​ៗ​​ទៅ​លោក​ត្រាំ​ដែល​បញ្ជា​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​ធ្វើ​តេស្ត​អាវុធ​​នុយ​ក្លេ​អ៊ែរ​ឡើង​វិញ​បន្ទាប់​ពី​ខក​ខាន​ធ្វើ​តេស្ត​រយៈ​ពេល​៣៣​ឆ្នាំ​មក​ហើយ​។ វិមាន​ក្រឹម​ឡាំង​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង​។ ​ក្រឹម​ឡាំង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ពិត​ជា​មិន​នៅ​ស្ងៀម​ទេ​។ បើ​សិន​អាមេរិក​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ រុស្ស៊ី​នឹង​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ដែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា​លោក​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ជា​ប្រញាប់​ដើម្បី​រត់​ឱ្យ​ទាន់​សភាព​ការណ៍​វិវត្ត​នា​ពេល​បច្ចុប្បន្ន​។ លោកអះ​អាង​ថា​សព្វ​ថ្ងៃ​នេះ​អាមេរិក​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​លំដាប់​ទី​១,​ រុស្ស៊ី​ឈរ​នៅ​លំដាប់​ទី​២ និង​ចិន​ឈរ​នៅ​លំដាប់​ទី​៣។…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​​តប​​ជា​បណ្ដើរ​​ៗ​​ទៅ​លោក​ត្រាំ​ដែល​បញ្ជា​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​ធ្វើ​តេស្ត​អាវុធ​​នុយ​ក្លេ​អ៊ែរ​ឡើង​វិញ​បន្ទាប់​ពី​ខក​ខាន​ធ្វើ​តេស្ត​រយៈ​ពេល​៣៣​ឆ្នាំ​មក​ហើយ​។ វិមាន​ក្រឹម​ឡាំង​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង​។ ​ក្រឹម​ឡាំង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ពិត​ជា​មិន​នៅ​ស្ងៀម​ទេ​។ បើ​សិន​អាមេរិក​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ រុស្ស៊ី​នឹង​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ដែរ​។

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា​លោក​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ជា​ប្រញាប់​ដើម្បី​រត់​ឱ្យ​ទាន់​សភាព​ការណ៍​វិវត្ត​នា​ពេល​បច្ចុប្បន្ន​។ លោកអះ​អាង​ថា​សព្វ​ថ្ងៃ​នេះ​អាមេរិក​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​លំដាប់​ទី​១,​ រុស្ស៊ី​ឈរ​នៅ​លំដាប់​ទី​២ និង​ចិន​ឈរ​នៅ​លំដាប់​ទី​៣។ លោក​យល់​ថា​ប្រទេស​ចិន​មិន​យូរ​ទេ​នឹងមាន​អាវុធ​នុយ​ក្លេអ៊ែរ​ស្មើ​នឹង​អាមេរិក​ និង​រុស្ស៊ី​នៅ​ក្នុង​រង្វង់​៤​ ឬ​៥​ឆ្នាំ​ទៀត​។​

លោក​ត្រាំ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ដោយ​សារ​ប្រទេស​មហា​អំណាច​នុយ​ក្លេអ៊ែរ​ដទៃ​ទៀត​មានផែន​ការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ​ ដូច្នេះ អាមេរិក​គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​​នៅ​តែ​ប្រឡង​ប្រជែង​ជា​មួយ​គេ​បាន​។ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស កត់​សម្គាល់​ថា​​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ត្រង់​ចំណុច​ដែល​ថា​ «ប្រទេស​ដទៃ​កំពុង​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​»។ រហូត​មក​ដល់​ពេល​នេះ លោក (​ប៉េស្កូស) មិន​ទាន់​ឃើញ​ប្រទេស​ណា​ធ្វើ​តេស្ត​អាវុធ​នេះ​នៅ​ឡើយ​ទេ​។

លោក​​ប៉េស្កូស​ថ្លែង​បន្ត​ទៀត​ថា​រុស្ស៊ី​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​អាមេរិក​​អំពី​ការ​ផ្លាស់​ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​​ការ​​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​នៅ​ឡើយ​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​រុស្ស៊ី​គិត​ថា​ការ​រត់​ប្រណាំង​ខាង​អាវុធ​នុយ​ក្លេអ៊ែរ​អាច​នឹង​កើត​មាន​ជា​ថ្មី​ទេ​ដោយ​សារ​ការ​បញ្ចេញ​សារ​នយោបាយ​របស់​លោក​ត្រាំ? លោក​ប៉េ​ស្កូស​ឆ្លើយ​តប​ថា​មិន​ប្រាកដ​ជា​យ៉ាង​ដូច្នេះ​ទេ​។

លោក​សូម​បញ្ជាក់​ថា​រុស្ស៊ី​ធ្វើ​តេស្ត​មីស៊ីល​ម៉ាក​បុរេ​វេ​ស្នីក (Burevestnik) កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា និង​ក្រោយ​មក​ទៀត​ធ្វើ​តេស្ត​មីស៊ីល​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ម៉ាក​ផូសេដូន (Poseidon) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​នោះ​មែន​ទែន​ទៅ​មិន​មែន​ជា​ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​។ កាលពី​ពេល​កន្លង​មក លោក​ពូទីន​ដែល​អះ​អាង​ថា​រុស្ស៊ី​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​ជាង​គេ​នោះ លោក​ព្រមាន​ថា​បើ​ប្រទេស​ដទៃ​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ រុស្ស៊ី​នឹង​ធ្វើ​តេស្ត​​អាវុធ​នេះ​ដែរ​។

លោក​ប៉េស្កូស​ចង់​រំលេច​ឱ្យ​ឃើញ​ពាក្យ​សម្ដី​របស់​លោក​ពូទីន​ត្រង់​ចំណុច​នេះ​ថា​លុះ​ត្រា​តែ​ប្រទេស​ដទៃ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ​​ជា​មុន​សិន​​​ទើប​រុស្ស៊ីធ្វើ​តេស្ត​ជា​ក្រោយ​។ ចាប់​តាំង​ពី​ការ​ដួល​រលំ​សហ​ភាព​សូវៀត​មក​ ប្រទេស​រុស្ស៊ី​ពុំ​ដែល​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ​ទេ​។ សហ​ភាព​សូវៀត​ធ្វើ​តេស្ត​អាវុធ​នេះ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​១៩៩០​, អាមេរិក​ធ្វើ​តេស្ត​ចុង​ក្រោយ​ឆ្នាំ​១៩៩២ និង​ប្រទេស​ចិន​ធ្វើ​តេស្ត​ចុង​ក្រោយ​ឆ្នាំ​១៩៩៦​។ ប្រទេស​ទាំង​បី​​​ស្ថិត​នៅ​ក្នុង​​ចំណោមន​មហា​អំណាច​ទាំង​៥​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​មាន​សិទ្ធិ​ផលិត​ រក្សា​​ទុក ធ្វើ​តេស្ត និង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ដោយ​ស្រប​ច្បាប់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃទៀត​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ