ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​ថ្មី​ សម្រាប់​ការ​អប់រំ​នៅ​តំបន់​ដាច់ស្រយាល

4 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ ​អគារ​សាលា​បឋម​សិក្សា ​អ៊ី​ប៊ុ ក្នុងភូមិ​ឧ​ប​សម្ព័ន្ធ​អ៊ី​ប៊ុ ឃុំ​អូរស្វាយ ខេត្តស្ទឹងត្រែង បាន​បង្ហាញ​នូវ​មុខមាត់​ថ្មីស្រឡាង ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​សិ​ស្សានុ​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦…

ខេត្តស្ទឹងត្រែង ​៖ ​អគារ​សាលា​បឋម​សិក្សា ​អ៊ី​ប៊ុ ក្នុងភូមិ​ឧ​ប​សម្ព័ន្ធ​អ៊ី​ប៊ុ ឃុំ​អូរស្វាយ ខេត្តស្ទឹងត្រែង បាន​បង្ហាញ​នូវ​មុខមាត់​ថ្មីស្រឡាង ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​សិ​ស្សានុ​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ ​។

ពន្លឺ​នៃ​ក្តី​សង្ឃឹម និង​ឱកាស​សម្រាប់​កុមារ​នៅ​តំបន់​ដាច់​ស្រយាល ​ក្រោម​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​អង្គការ​សប្បុរសធម៌​កម្ពុជា​អន្តរជាតិ ​(Cambodian International Charity organization) អគារសិក្សា​ថ្មី ចំនួន ០១ខ្នង មាន ០៣បន្ទប់ បន្ទប់ទឹក​ថ្មី ចំនួន ០១ខ្នង មាន ០៦បន្ទប់ ​។

សមិទ្ធផល​ថ្មី​នេះ ​នឹង​ផ្តល់​នូវបរិ​ស្ថាន​សិក្សា​ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់ ជូន​ដល់​កូន​ៗ​ក្នុង​សហគមន៍ ដើម្បី​ឲ្យ​ពួកគាត់​បាន​ផ្តោត​សំខាន់​លើ​ការ​សិក្សា​របស់​ពួក​គេ ​។

សាលា​បឋម​សិក្សា​អ៊ី​ប៊ុ ស្ថិត​នៅ​ភូមិ​ឧ​ប​សម្ព័ន្ធ​អ៊ី​ប៊ុ ឃុំ​អូរ​ស្វាយ ដែល​ជា​ភូមិ​មួយ ដាច់​ស្រយាល​ជាប់​ដងទន្លេសេកុង ដែល​មាន​ចម្ងាយ​ប្រមាណ ១៨គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ៧ និង​ប្រហែល ៦០ គីឡូម៉ែត្រ ​ពី​ទីរួមស្រុក​ ។

ការ​ខិតខំ​កសាង​អគារសិក្សា​នៅ​ទីនេះ គឺ​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​អប់រំ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ​ក្នុង​ការ​កាត់បន្ថយ​គម្លាត​អប់រំ​រវាង​តំបន់​ទីក្រុង និង​ទី​ជនបទ​ដាច់​ស្រយាល​ ។

ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​គ្រប់គ្រាន់ គឺជា​កត្តា​ចម្បង​មួយ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​អនាគត​ប្រ​ទេស​ជាតិ ​។

ការ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​ក្នុង​អគារ​ថ្មី គឺជា​សក្ខីភាព​នៃ​ក្តី​ស្រឡាញ់ និង​ការ​លះបង់​របស់​អ្នក​ផ្តល់​ជំនួយ ក៏ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​អាជ្ញាធរ និង​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​ការ​ជំរុញ​វិស័យ​អប់រំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ