ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែ​ល​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​អា.វុ.ធ​នុយ​ក្លេ​អ៊ែរ

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​​ជា​បណ្ដើរ​ៗ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ដូណាល់​ត្រាំ​បញ្ជា​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​​អាមេរិក​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សមត្ថ​ភាព​នុយ​ក្លេ​អ៊ែរ​​​ជាថ្មី​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​៣៣​ឆ្នាំ​ម​ក​ហើយ​។ ការ​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​នេះ​ក៏​ស្រប​ពេល​ដែល​សភាព​ការណ៍​ពិភព​លោក​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយទេ​ ជា​ពិសេស​បញ្ហា​អ៊ុយ​ក្រែន​។ រុស្ស៊ី​ថ្មី​ៗ​នេះ​ក៏​បាន​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ផង​ដែរ​។ លោក​ត្រាំ​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​ឱ្យ​មាន​សមា​មាត្រ​ទៅ​នឹង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​។ មាន​ន័យ​ថា​បើ​រុស្ស៊ី និង​ចិន​ធ្វើ​តេស្ត​ ឬ​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន​ប៉ុណ្ណា…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​​ជា​បណ្ដើរ​ៗ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ដូណាល់​ត្រាំ​បញ្ជា​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​​អាមេរិក​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សមត្ថ​ភាព​នុយ​ក្លេ​អ៊ែរ​​​ជាថ្មី​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​៣៣​ឆ្នាំ​ម​ក​ហើយ​។ ការ​បញ្ជា​ឱ្យ​ធ្វើ​តេស្ត​នេះ​ក៏​ស្រប​ពេល​ដែល​សភាព​ការណ៍​ពិភព​លោក​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយទេ​ ជា​ពិសេស​បញ្ហា​អ៊ុយ​ក្រែន​។ រុស្ស៊ី​ថ្មី​ៗ​នេះ​ក៏​បាន​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ផង​ដែរ​។

លោក​ត្រាំ​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​ឱ្យ​មាន​សមា​មាត្រ​ទៅ​នឹង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​។ មាន​ន័យ​ថា​បើ​រុស្ស៊ី និង​ចិន​ធ្វើ​តេស្ត​ ឬ​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន​ប៉ុណ្ណា អាមេរិក​ត្រូវ​តែ​ធ្វើ​តេស្ត​ និង​ពង្រីក​ប៉ុណ្ណឹង​ដែរ​។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​គួជា​ឃុន (Guo Jiakun) ថ្លែង​ថា​​ប្រទេស​ចិន​សង្ឃឹម​ថា​អាមេរិក​នឹង​បន្ត​អនុវត្ត​តាម​ «​សន្ធិ​សញ្ញា​ហាម​ធ្វើ​តេស្ត​អា​វុធ​នុយ​ក្លេអ៊ែរ​» និង​បន្ត​អនុ​វត្ត​តាម​ការសន្យា​របស់​ខ្លួន​ដែល​ថា​នឹង​ព្យួរ​ទុក​ការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​​ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​របស់​លោក​ត្រាំ​ឱ្យ​ពិនិត្យ​មើល​ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេ​អ៊ែរ​នោះ អ្នក​នាំ​ពាក្យ​ចិន​សង្ឃឹម​ថា​អាមេរិក​នឹង​ខិត​ខំ​រក្សា​តុល្យ​ភាព និង​ស្ថិរ​ភាព​នៅ​លើ​ពិភព​លោក​។ សូម​រំលឹក​ថា​កាល​យប់​មិញ លោកត្រាំ​បាន​ចេញ​សេចក្ដី​ប្រកាស​ដ៏​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social)។ លោក​សរ​សេរ​រៀប​រាប់​ថា​លោក​បាន​ណែនាំ​ទៅ​មន្ទីរ​បញ្ចកោណ (ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក) ដើម្បី​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​ស្មើ​គ្នា​នឹង​ប្រទេស​មហា​អំណាច​នុយ​ក្លេអ៊ែរ​ដទៃ​ទៀត​។​​

ក្រោយ​​កិច្ច​ជំនួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន និង​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​វិញ​ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ​ដើម្បី​ធ្វើ​​ឱ្យ​ប្រាកដ​ថា​អាមេរិក​នៅ​តែ​ប្រដំ​ប្រសង​គ្នា​ជា​មួយ​​ប្រទេស​មហា​អំ​ណាច​នុយ​ក្លេអ៊ែរ​ដទៃ​ទៀត​។ ដោយ​សារ​ប្រទេស​ដទៃ​ទៀត​ធ្វើ​តេស្ត​ (នុយ​ក្លេអ៊ែរ) ដូច្នេះ លោក​គិត​ថា​វា​ជា​រឿង​សម​ហេតុ​ផល​ដែល​អាមេរិក​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ​​។​ ទីតាំង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​នឹង​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ​ទៀត​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​ពិភព​លោក​បច្ចុប្បន្ន​កំពុង​ដើរ​ដល់​ដំណាក់​កាល​កាន់​តែ​គ្រោះ​ថ្នាក់​នៃ​ការប្រឡង​ប្រជែង​អាវុធ​នុយ​ក្លេអ៊ែរ​ ឬ​យ៉ាង​ណា​? លោកត្រាំ​​ឆ្លើយ​តប​​​ថា​គ្មាន​អ្វី​ជា​ការ​គំ​រាម​កំហែង​ចំពោះ​ពិភព​លោក​ទេ​។ អាមេរិក​មើល​ថែ​ទាំ​ឃ្លាំង​អាវុធ​របស់​ខ្លួន​បាន​ល្អ​ណាស់​។ ក្រោយ​មក​ លោក​ថ្លែង​ថា​លោក​គាំទ្រ​ការ​កាត់​បន្ថយ​​​អាវុធ​​នុយ​ក្លេអ៊ែរ​ព្រោះ​យើង (អាមេរិក) មាន​ច្រើន​ពេក​ហើយ​ ហើយ​រុស្ស៊ី​មាន​លំដាប់​ទី​២​ ប្រទេស​ចិន​លំដាប់​ទី​៣​។ លោក​ព្យាករ​ថា​​ប្រទេស​ចិន​អាច​តាម​ទាន់​អាមេរិក និង​រុស្ស៊ី​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៤ ឬ​៥​ឆ្នាំ​​ទៀត​ប៉ុណ្ណោះ​​។​ នេះ​បើ​​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ, ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ