ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ ប្រាប់ឱ្យប្រយ័ត្នអំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីបំភ្លឺព័ត៌មាននាថ្ងៃទី ៣០ តុលា ឆ្នាំ ២០២៥ ​នេះថា នាពេលថ្មីៗនេះ…

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីបំភ្លឺព័ត៌មាននាថ្ងៃទី ៣០ តុលា ឆ្នាំ ២០២៥ ​នេះថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹកដែលមាននិមិត្តសញ្ញា (Logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់អត្ថាធិប្បាយថា ជាមាសដែលចេញពី «ធនាគារខ្មែរពិត» ។

សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជា មិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់ ។ រាល់ការទិញ-លក់ផលិតផលធ្វើអំពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវរបស់អ្នកធ្វើប្រតិបត្តិការទិញ-លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ