ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាចពង្រីកទាញផលប្រយោជន៍បន្ថែមពីវិស័យស្រូវអង្ករដោយរៀបណា?

6 ម៉ោង មុន

វិស័យ​ស្រូវ​អង្ករ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ហើយ​វិស័យ​នេះ​នឹង​កាន់តែ​រីក​ធំ ​និង​មាន​តម្លៃបន្ថែម​ទៀត បើសិនជា​យើង​មាន​យុទ្ធសាស្ត្រ​កាន់តែ​ទូលាយ​នៅ​ក្នុង​ការ​បង្កើន​តម្លៃបន្ថែម​ចេញពី​វិស័យ​នេះ ។ ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន…

វិស័យ​ស្រូវ​អង្ករ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ហើយ​វិស័យ​នេះ​នឹង​កាន់តែ​រីក​ធំ ​និង​មាន​តម្លៃបន្ថែម​ទៀត បើសិនជា​យើង​មាន​យុទ្ធសាស្ត្រ​កាន់តែ​ទូលាយ​នៅ​ក្នុង​ការ​បង្កើន​តម្លៃបន្ថែម​ចេញពី​វិស័យ​នេះ ។

ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍ បាន​លើក​ឡើង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅ​មាន​សក្តានុពល​ច្រើន​ជាង​ការ​នាំ​ចេញ​ស្រូវ និង​អង្ករ​ដែល​យើង​កំពុង​តែ​ធ្វើ ប្រសិនបើ​មាន​គម្រោង វិនិយោគ​ត្រឹមត្រូវ ។

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដែល​កំពុង​តែ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​រូប​នេះ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥​ថា ក្រៅពី​ការ​នាំ​ចេញ​ស្រូវ និង​អង្ករ​ទៅ​ក្រៅ កម្ពុជា​នៅ​អាច​ទាញ​សក្តានុពល​ពី​វិស័យ​នេះ ដល់​ទៅ​ប្រមាណ​ជា​ជាង​១០​គម្រោង​ផ្សេង​ៗ​ដែល​សុទ្ធតែ​ជា​តម្លៃបន្ថែម​ពី​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅ​ក្នុងស្រុក ។

លោក​បាន​លើក​ឡើង​ថា ការ​លើកកម្ពស់​ការ​កែ​ច្នៃ​ផលិតផល​ស្រូវ​អង្ករ គឺជា​ចំណុច​ស្នូល​សម្រាប់​បង្កើន​តម្លៃបន្ថែម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កសិកម្ម​ជាតិ ឲ្យ​មាន​សក្តានុពល​ខ្ពស់​ជាង​មុន​សម្រាប់​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់​តម្លៃបន្ថែម​នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្វ​កសិកម្ម​ទាំងមូល​ពី​ការ​ផលិត​ដល់ទី​ផ្សារ កម្ពុជា​គួរ​មាន​សួន​ឧ​ស្យា​ហ​កម្ម​ដែល​មាន​រោងចក្រ​សំខាន់​ៗ​មួយ​ចំនួន ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​សួន​ឧស្សាហកម្ម​ស្រូវ​អង្ករ​នោះ គួរ​មាន​ដូច​ជា គម្រោង​អភិវឌ្ឍន៍​ពូជ និង​ផលិត​ពូជស្រូវ​, រោងចក្រ​ស​ម្ងួ​ត​ស្រូវ​, រោង​ម៉ាស៊ីនកិនស្រូវ​, រោងចក្រ​កែ​ច្នៃ​វិច​ខ្ចប់​អង្ករ​, រោងចក្រ​អង្កាម​កែ​ច្នៃ​អុស​អង្កាម​, ឧបករណ៍​សម្រាប់​នោម​, ថាមពល​សំរាប់​ស្ទី​ម​, ជីសរីរាង្គ​, រោងចក្រ​កែ​ច្នៃ​កន្ទក់​សំរាប់​ធ្វើ​អាហារ​របស់​មនុស្ស​, រោងចក្រ​កែ​ច្នៃ​ម្សៅ​អង្ករ​សម្រាប់​អាហារ​កុមារ និង​គ្រឿងទេស​សម្រាប់​អាហារ​, រោងចក្រ​ផលិត​គុយទាវ​, រោងចក្រ​ផលិត​បាយ​, រោងចក្រ​ផលិត​អាហារ​ពេល​ព្រឹក​ផលិត​ពី​អង្ករ​ឬ​ពោត​, រោងចក្រ​ផលិត​នំ​អង្ករ ។​ល​។

អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​មាន​បរិមាណ​សរុប​ជាង​១១​លាន តោន ក្នុង​នោះ​ផលិតផល​ដំណាំ​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន ៥,២៨​លាន ទៅ​កាន់​៨៨​ប្រទេស កើនឡើង ៣០,៤៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០២៤ ។

ប្រភព​ដដែល​បង្ហាញ​ថា នៅ​ក្នុងអំឡុងពេល​នោះ​ការ​នាំ​ចេញ​ស្រូវ​មាន​តម្លៃ​១,០៥ ពាន់​លាន​ដុល្លារ និង​អង្ករ​មាន​តម្លៃ​ជាង​៤៥៥ លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ