ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អ្វី? ទើប​អាច​បង្កើន​ការ​ចង​ចាំ​បាន​ល្អ

5 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង​ចាំ​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​អាច​ពិសារ​ពងមាន់​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដោយ​រាង​កាយ​អ្នក​អាច​ស្រូប​យក​បាន​ល្អ នោះ​អ្នក​នឹង​អាច​ចង​ចាំ​បាន​យ៉ាង​ល្អ មិន​ងាយ​ភ្លេច​នោះ​ឡើយ​។ អ្នក​អាច​បរិភោគ​ផ​លិ​ផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង​ចាំ​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​អាច​ពិសារ​ពងមាន់​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដោយ​រាង​កាយ​អ្នក​អាច​ស្រូប​យក​បាន​ល្អ នោះ​អ្នក​នឹង​អាច​ចង​ចាំ​បាន​យ៉ាង​ល្អ មិន​ងាយ​ភ្លេច​នោះ​ឡើយ​។

អ្នក​អាច​បរិភោគ​ផ​លិ​ផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន កាលស្យូម ព្រមទាំង​ពពួក​វីតាមីន​ជា​ច្រើន ដែល​ជួយ​បង្កើន​ការ​ចង​ចាំ​របស់​អ្នក​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ ព្រមទាំង​ផលិតផល​ផ្សេង​ទៀត ដើម្បី​ចង​ចាំ​បាន​ល្អ​។

ក្នុង​ត្រី​មាន​ប្រូតេអ៊ីន​ច្រើន ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​មិន​ងាយ​ចាស់ នោះ​នឹង​មិន​ងាយ​ភ្លេច​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​ជាង​សាច់​ដទៃ ទើប​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​សាច់​ត្រី​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ