ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិត១២ នាក់ (ស្រី២នាក់) ចំនួន៣ខែ ក្នុងឱកាសបុណ្យជាតិ ៧ មករា ឆ្នាំ២០២៦

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ក្នុង​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​បើក​កិច្ចប្រជុំ​អាន​ព្រះរាជក្រឹត្យ​កា​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​បុណ្យ​ជាតិ​ថ្ងៃ​៧​មក​រា ចំនួន​១២​នាក់ (ស្រី​២​នាក់) ចំនួន​៣​ខែ…

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ក្នុង​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​បើក​កិច្ចប្រជុំ​អាន​ព្រះរាជក្រឹត្យ​កា​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​បុណ្យ​ជាតិ​ថ្ងៃ​៧​មក​រា ចំនួន​១២​នាក់ (ស្រី​២​នាក់) ចំនួន​៣​ខែ ឆ្នាំ​២០២៦ ។​

កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​លោក ឃូ ពៅ អភិបាលរង​ខេត្ត​ប​បន្ទាយ​មាន​ជ័យ​  លោក​អ៊ុ​ង ស៊ី​ផា​ន ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​២ ​និង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទ​យ​មាន​ជ័យ​លោក ហេង ផេង ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ពៅ​ខេមរា ស្នងការ​រង​ខេត្ត មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ។

ក្នុង​កិច្ចប្រជុំ​នោះ ​លោក​អ៊ុ​ង ស៊ី​ផា​ន ​បាន​អាន​របាយការណ៍​សង្ខេប​ក្នុង​ពន្ធនាគារ​ថា បន្ទាយ​​មាន​ជ័យ ព្រះរាជក្រឹត្យ​លេខ ២៧.០៤ ១៥.០០​មរ ចុះ​ថ្ងៃ​ទី​២៦​ខែ​៥ ឆ្នាំ​២០២៣ ន​ស​/​រក​ត​/៩១៨ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​បាន​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ការ​​បន្ធូ​ប​ន្ធោ​យ​ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធីបុណ្យ​លើ​របប​ប្រល័យពូជសាសន៍​៧​មក​រា ឆ្នាំ​២០២៦ ចំនួន​១២​នាក់ (ស្រី២នាក់) ក្នុង​នោះ បន្ធូរ​បន្ថយទោស​ចំនួន៣ខែ ។

ក្នុង​ពិធី​បន្ធូរបន្ថយទោស​នោះ លោក​អ៊ុ​ង ស៊ី​ផា​ន ​បាន​បញ្ជាក់​ថា ជន​ជាប់​ឃុំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ សរុប​មាន​ប្រហែល​ចំនួន​២.៩៥៣​នាក់ ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ស្ថិត​​ក្នុងភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​អនុវត្ត​នៅ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដូច​ជា​  ការ​អប់រំ​កែប្រែ​ស្ដា​និ​តិ​សម្បទា ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ពន្ធនាគារ ការងារ​កសិកម្ម​សិប្បកម្ម ការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។

ក្រៅពី​នេះ ​អង្គភាព​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ខ្នង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ផ្ទាល់​នឹង​មាន​ផ្នែក​សុខាភិបាល​ជា​អ្នក​ទទួលខុសត្រូវ​ផង​ដែរ​ ។ លោក​អ៊ុ​ង ស៊ី​ផា​ន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទន្ទឹម​នឹង​នោះ​ផង​ដែរ ​អង្គភាព​បាន​យកចិត្តទុកដាក់​លើ​គោលនយោ​បាយ​កំណែទម្រង់​ពន្ធនាគារ​ គឺ​ការ​អប់រំ​កែប្រែ​ និង​ស្ដា​នីតិសម្បទា​ដល់​ជន​ជាប់​ឃុំ​  ដែល​មាន​អប់រំ​ផ្លូវចិត្ត រៀនអក្សរ​ខ្មែរ គ្រប់​ចំណេះដឹង ចំណុច​នេះ​ អង្គភាព​បាន​យកចិត្តទុកដាក់​ធ្វើការ​បែងចែក​ចំណា​ច់​ថ្នាក់​សន្តិ​សុខ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ស្មើ​សុំ​បន្ធូរបន្ថយ​និង​លើក​លេង​ទោស​ដល់​ទណ្ឌិត​ស្រប​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ​។

លោក​អ៊ុ​ង ស៊ី​​ផា​ន ​បាន​មាន​ប្រសាសន៍ឱ្យ​ដឹង​បន្ត​ទៀត​ថា ជន​ជាប់​ឃុំ​ទាំងអស់​ត្រូវ​បាន យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ជូន​ដល់​គាត់​មាន​ដូច​ជា រៀន​កាត់ដេរ រៀន​ជួសជុល​គ្រឿង​អេ​ឡិ​ត​ត្រូនិ​ច រៀន​ជួសជុល​ម៉ួ​តូ រៀន​ភ្លេងសម័យ រៀន​កាត់សក់ ជាដើម ក្នុង​នោះ​ជន​ជាប់​ឃុំ​ត្រូវ​បាន​បន្ធូ​បន្ថយទោស​លើកលែងទោស​ក្នុង​១​ឆ្នាំ​មាន​ចំនួន​៣​លើក មាន ៣​ខែ​.៦​ខែ​.​និង​៩​ខែ​ផង​ដែរ​ ។

ក្នុង​នោះ ​លោក​ឃូ​ ពៅ បាន​មាន​ប្រសា​ន៍​ថា ការ​បន្ធូ​បន្ថយ​ដល់​ទណ្ឌិត​ថ្ងៃ​បុណ្យ ៧ មក​រា​មាន​ចំនួន​១២​នាក់ ក្នុង​បន្ធូ​របន្ថយទោស​រយៈ​ពេល​៣​ខែ​ សម្រាប់​អ្នកទោស​ជិត​ផុតកំណត់​និង​បាន​ចេញពី​ពន្ធនាគារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

លោក​ឃូ​ ពៅ​ បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​អ្នក​ជាប់​ឃុំ​ទាំងអស់ ​ក្រោយ​ពី​ស្គាល់​រសជាតិ​ក្នុង​ពន្ធ​នាគារ​ ហើយ​ចេញ​មក​វិញ​ត្រូវ​ចេះ​កែខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ ទើប​អាច​រស់នៅ​ក្នុង​សង្គម​បាន​ស្រួល​ផង​ដែរ​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ