ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីទំនាក់ទំនងជាមួយចិន និងរុស្ស៊ី៖ កូរ៉េខាង​ជើងរឹតចំណងមិត្តភាពជាមួយបេឡារុស ដើម្បីបំបែកការឯកោពីលោកខាងលិច

54 នាទី មុន

កូរ៉េ​ខាងជើង​-​បេឡា​រុស ៖ ប្រធានាធិបតី​បេឡា​រុស ​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ ​បាន​ជួប​ពិភាក្សា​ កាលពី​ថ្ងៃ​ទី​២៦ ​មីនា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម​ជុង​អ៊ុ​ន នា​ឱកាស​នៃ​ទស្ស…

កូរ៉េ​ខាងជើង​-​បេឡា​រុស ៖ ប្រធានាធិបតី​បេឡា​រុស ​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ ​បាន​ជួប​ពិភាក្សា​ កាលពី​ថ្ងៃ​ទី​២៦ ​មីនា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម​ជុង​អ៊ុ​ន នា​ឱកាស​នៃ​ទស្ស នកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ។ មេដឹកនាំ​ទាំង​២​ បន្ទាប់​មក ​បាន​ចុះ
ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​ និង​សហប្រតិបត្តិការ​។ ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​​ដែល​សុទ្ធតែ​រង​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច​ ។

ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នោះ​សំដៅ​ធ្វើ​ឲ្យ​ស៊ី​​ជ​ម្រៅ​ថែម​ទៀត​ ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។ លោក​លូ​កា​ឆេ​ន​កូ​ចាត់​ទុក​សន្ធិសញ្ញា​នេះ​ថា​ សំខាន់​ខ្លាំង​ណាស់ ដែល​បញ្ជាក់​ពីសារ​សំខាន់​នៃ​ភាព​ជា​ដៃគូ​។ មេដឹកនាំ​ទាំង​២​ពិភាក្សា​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន​ពិសេស​ខាង​សេដ្ឋកិច្ច ដែល​ជា​ផ្នែក​សំខាន់​សម្រាប់​កូរ៉េ​ខាងជើង​។

ការ​ខិតចូល​ជិត​គ្នា​នេះ​ ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ស្វែងរក​ពង្រីក​បណ្ដាញ​ដៃគូ​លើស​ពី​ចិន​។ បន្ទាប់​ពី​រុ​ស្ស៊ី​​ដែល​សន្ធិសញ្ញា​យោធា​មួយ ត្រូវ​បាន​ចុះហត្ថ​លេខា​កាលពី​ឆ្នាំ​២០២៤ កូរ៉េ​ខាងជើង​បាន​ពង្រីក​ទំនាក់ទំនង ជាមួយ​ប្រទេស​ដទៃ​ៗ​ទៀត ដើម្បី​ពង្វាង​ទណ្ឌកម្ម​អន្តរជាតិ​ដែល​ដាក់់​លើ​ខ្លួន​។

ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​២​ថ្ងៃ​នោះ​របស់​លោក​នៅ​កូ​រ៉េ​​ខាងជើង លោក​លូ​កា​ឆេ​ន​កូ​បាន​ជូន​កាំភ្លើង​ស្វ៏​យ​ប្រវត្តិ​១​ដើម​ដល់​លោក​គី​ម​ជុង​អ៊ុ​ន​ជា​អនុស្សាវរីយ៍​។ ពេល​ទទួល​កាដូ​នោះ​លោក​គី​ម​ជុង​អ៊ុ​ន​បាន​អារ​មេ​ ហើយ​អ្នក​ទាំង​២​បាន​សើច​ ហើយ​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ជូន​ថូ​ធំ​មួយ​មាន​រូប​លោក​។ នោះ​ជា​កាដូ​ទៅ​វិញ​ទៅ​មក​ជា​និ​មិត្ត​រូប​នៃ​ទំនាក់ទំនង​ល្អ​ រវាង​ប្រទេស​ទាំង​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ