ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​អាកា​រៈ​ក្អក​ពេល​យូរ ឬ​មាន​រោគ​សញ្ញា​ដូច​កាលដែល​ធ្លាប់​កើត​របេង​ពី​មុន​ក៏​ដោយ សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ

4 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ តើ​ត្រូវ​លេបថ្នាំ​របេង​ម្តងទៀត ឬ​យ៉ាងណា បើសិន​មាន​អាកា​រៈ​ក្អក​ច្រើន​ថ្ងៃ​ចំពោះ​អ្នក​ដែល​ធ្លាប់​ព្យាបាល​ជំងឺរបេង​ម្តង​ហើយ​នោះ? អ្នក​មិន​អាច​ប្រាកដ​ថា អ្នកមាន​ជំងឺរបេង​សារ​ឡើង​វិញ​ម្តងទៀត​នោះ​ទេ ។ ដូច្នេះ​បើ​មានការ​សង្ស័យ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ តើ​ត្រូវ​លេបថ្នាំ​របេង​ម្តងទៀត ឬ​យ៉ាងណា បើសិន​មាន​អាកា​រៈ​ក្អក​ច្រើន​ថ្ងៃ​ចំពោះ​អ្នក​ដែល​ធ្លាប់​ព្យាបាល​ជំងឺរបេង​ម្តង​ហើយ​នោះ?

អ្នក​មិន​អាច​ប្រាកដ​ថា អ្នកមាន​ជំងឺរបេង​សារ​ឡើង​វិញ​ម្តងទៀត​នោះ​ទេ ។ ដូច្នេះ​បើ​មានការ​សង្ស័យ គឺ​ត្រូវ​ស្រាវជ្រាវ​រក​មេរោគ​នេះ​ឡើង​វិញ​ជា​មុន​សិន ព្រោះ​ភាគច្រើន​បណ្តាល​មក​ពី​មូលហេតុ​ដទៃ​ទៀត ។

ក្រៅពី​ការ​លាប់​ឡើង​វិញ​នៃ​ជំងឺរបេង នៅ​មាន​មូលហេតុ​៤​ផ្សេង​ទៀត​ដែល​តែង​ជួប​ញឹកញាប់ ចំពោះ​អ្នក​ដែល​មាន​អាកា​រៈ​ក្អក​រុំ​ា​រ៉ៃ និង​ធ្លាប់​កើត​របេង​ម្តង​ហើយ​:

១- ការ​រីក​នៃ​ទងសួត (bronchiectasis),

២- ការ​បង្ក​រោគ​ដោយ​បាក់តេរី​លើ​ស្លាកស្នាម​របេង​ចាស់ (TB sequelae infection)

៣- ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​លើ​ស្លាកស្នាម​របេង (aspergilloma)

៤- មហារីក​សួត

ដូច្នេះ​បើ​លោក​អ្នកមាន​អាកា​រៈ​ក្អក​រយៈពេល​យូរ រឺ​មាន​រោគ​សញ្ញា​ដូច​កាលដែល​ធ្លាប់​កើត​របេង​ពី​មុន​ក៏​ដោយ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស អោយ​បាន​ត្រឹមត្រូវ មុន​នឹង​សំរេចចិត្ត​លេបថ្នាំ​របេង​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ