ខេត្តសៀមរាប ៖ ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណមិនគ្រាន់តែជាការបំពានច្បាប់ចរាចរណ៍ និងបង្កហានិភ័យប៉ុណ្ណោះទេ វាក៏ជាសកម្មភាពរបស់ក្មេងទំនើ.ងដែលបំផ្លាញសណ្តាប់ធ្នាប់ បង្កអសន្តិសុខ និងប៉ះពាល់ដល់ភាពថ្លៃថ្នូរក្នុងសង្គមផងដែរ នេះជាសម្តីរបស់មន្ត្រី កងរាជអាវុធហត្ថខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកង រាជអាវុធហត្ថខេត្តសៀមរាប តែងតែមានការណែនាំយ៉ាងតឹងរ៉ឹង ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ។
ជាក់ស្តែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង រុនតាឯកតេជោសែន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើ.ងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកធ្វើការអប់រំ ពិន័យនិងឧ្យឪពុក ម្តាយ មកធ្វើកិច្ចសន្យាត្រឡប់ទៅវិញ ។
មន្ត្រីជំនាញបានបញ្ជាក់ថា សូមឱ្យយុវជនទាំងអស់បញ្ឈប់រាល់ឥរិយាបថអនាធិបតេយ្យទាំងនេះជាបន្ទាន់ ។ ផ្ទុយទៅវិញ សូមងាកមកផ្តោតលើការសិក្សា ការគោរពច្បាប់ និងរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង និងសង្គមជាតិទាំងមូល ។ បច្ចុប្បន្នក្មេងនើងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឱ្យធ្វើកិច្ចសន្យា និងអប់រំ ព្រមទាំងឱ្យឪពុកម្តាយមកធានាត្រឡប់ទៅផ្ទះវិញ ។ ចំពោះវត្ថុតាងប្រគល់ឱ្យម្ចាស់វិញហើយ ៕
ចែករំលែកព័តមាននេះ