បន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសនាល្ងាចថ្ងៃទី២៤ ខែឧសភានេះ ។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត សម្បត្តិ ព្រះរាជអាជ្ញារង ។ បច្ចុប្បន្ន កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញភស្តុតាងពាក់ព័ន្ធបទល្មើសមួយចំនួន និងកំពុងបន្ដនីតិវីធី ៕



ចែករំលែកព័តមាននេះ