ប្រកាសទទួលស្គាល់សមាសភាពអនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០ ២៦ នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ទីរសុខាភិបាលខេត្តក្រោមអធិបតីភាព លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត ។
លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាសភាពអនុសាខា សមាគមនារី ដែលទើបទទួលបានការប្រកាសទទួលស្គាល់នាពេលនេះ។
លោកស្រី អភិបាលរងខេត្ត បានដាក់ចេញនូវការណែនាំគន្លឹះសំខាន់ៗចំនួន រួមមាន៖ ត្រូវខិតខំពង្រឹង និងពង្រីកសមាជិកភាពរបស់ខ្លួនឱ្យបានរឹងមាំ ដើម្បីចូលរួមអនុវត្តគោលនយោ បាយជាតិ ក្នុងការឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់នារី។ ត្រូវយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីរាជការនារី នៅក្នុងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងរួមគ្នាលើកស្ទួយកម្រិតជីវភាពរស់នៅ ជួយអប់រំ និងឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ ស្មារតី ចំណេះដឹង និងជំនាញសមស្របទៅតាមលទ្ធភាពជាក់ស្តែង។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពគ្រួសារ រួមគ្នាលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការពារការរីករាលដាលជំងឺអេដស៍ និងកាមរោគ ព្រមទាំងរួមគ្នាទប់ស្កាត់ការហូរចូលនូវវប្បធម៌ពាលោអាវ៉ាសែទាំងឡាយណា ដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នារី ក៏ដូចជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អរតនៈរបស់ជាតិ ៕




ចែករំលែកព័តមាននេះ