អាមេរិក-អារ៉ាប៊ីសាអូឌីត ៖ ក្រសួងការបរទេសអាមេរិកបានអនុម័ត កាលពីថ្ងៃទី១៥ កក្កដា លើការលក់អាវុធក្នុងតម្លៃ១,៩៦ពាន់លានដុល្លារដល់អារ៉ាប៊ីសាអូឌីត ។
ក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសអាមេរិកគូសបញ្ជាក់ថា គម្រោងលក់អាវុធនោះនឹងជាការជួយទ្រទ្រង់ ដល់់បណ្ដាទិសដៅនយោបាយការបរទេសនិងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយពង្រឹងសន្តិសុខសម្ព័ន្ធមិត្តចម្បងមួយ មិនមែនជាសមាជិកអូតង់ដែលជាកត្តាធ្វើឲ្យមានស្ថេរភាពនយោបាយ និងការរីកចម្រើនខាងសេដ្ឋកិច្ចក្នុងតំបន់ឈូងសមុទ្រពែរ្ស៍។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា កុងត្រានោះទាក់ទិននឹងប្រព័ន្ធ BAE SYSTEMS ។ សេចក្ដីសម្រេចចិត្តនោះធ្វើឡើង ពេលកំពុងមានភាពតានតឹងខ្លាំង រវាងពួកឧទ្ទាមហ៊ូធីយេម៉ែន និងអារា់ប៊ិសាអូឌីត ។
ការលក់អាវធនោះ ក៏ធ្វើពេលកំពុងមានភាពតានតឹងខ្លាំង រវាងអាមេរិកនិងអ៉ីរ៉ង់ ខណៈក្រុងវ៉ាស៊ីនតោនបង្កើនប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងក្រុងតេហេរ៉ង់ ក្រោយការដាក់ឡើងវិញការហ៊ុមព័ទ្ធជើងទឹកប្រឆាំងអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ