ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិនកំពុងកសាងមហាទំនប់វារីអគ្គិសនី ​ដែលមានថាមពលខ្លាំងជាងទំនប់ Three Gorges ដល់ទៅ​៣ដង

1 នាទី មុន

ប្រទេស​ចិន ៖ ក្រៅពី​មហាកំពែង​ចិន​នា​ពេល​នេះ ​កសាង​ទំនប់​វា​រី​អ​គ្កិ​ស​នី​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក​ ដែល​មានឈ្មោះ​ថា​ទំនប់​ MOTUO ដែល​ការ​កសាង​ទំនប់​នេះ​ ក្លាយជា​ការដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​ការដ្ឋាន​សំខាន់​បំផុត​នានា​នៃ​ប្រវត្តិសាស្ត្រ​ចិន​។

ចាប់​បើក​ពី​១​ឆ្នាំ​មកហើយ​ គឺ​កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ ឆ្នាំ​២០២៥ ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​ លោក​LI QIANG ការ​កសាង​ទំនប់​វា​រី
​អ​គ្កិ​ស​នី​នោះ មាន​ទុន​វិនិយោគ​សរុប​ជិត​១៤៣​ពាន់​លាន​អឺ​រ៉ូ ​។ ទំនប់​នោះ ​មាន​ទទឹង​២០០០​ម៉ែត្រ ​និង​មាន​ប្រវែង​ជិត​៥០​គីឡូ
ម៉ែត្រ​។ ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នោះ​នឹង​គ្រប់គ្រង​អគ្គិសនី​ដល់​៣០០​តេ​រ៉ា​វ៉ា​ត់​ ម៉ោង​ក្នុង​១​ឆ្នាំ គឹ​៣​ដង​លើស​ពី​ទំនប់​វា​រី​អគ្គិសនី​ធំ​លេខ​មួយ​នៃ​ពិភពលោក​ បច្ចុប្បន្ន គឺ​ទំនប់​ TROIS GORGES នៅ​ទន្លេ​យ៉ង់​សេ​ភាគ​កណ្ដាល​ដែនដី​ចិន​ ។

កសាង​នៅ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ក្នុង​តំបន់​ស្វយ័ត​ទី​បេ​ដែល​ចិន​គ្រប់គ្រង​ចាប់តាំងពី​ឆ្នាំ​១៩៥០​មក មហា​ទំនប់​នោះ​នឹង​អាច​ឲ្យ​ចិន​ទប់ទល់​បានការ​ខ្វះ​ទឹក កាត់​បន្ថយ​ការ​ចំណុះ​លើ​ថាមពល​ដែល​បំផ្លាញ​បរិយាកាស​ដូច​ជា​ធ្យូងថ្ម ប្រេងកាត​និង​ឧស្ម័ន​ដែល​តំណាង​ឲ្យ​ជិត​៩០%​នៃ​ថាមពល​ដែល​ចិន​ប្រើ​ ។ កសាង​ឡើង​នៅ​ទន្លេ​YARLUNG TSANGPO ផ្នែក​ខាងលើ​ទំនប់​នោះ តំណាង​ឲ្យ​ការ​គំរាមកំហែង​សម្រាប់​ប្រជាជន​ស្ថិត​នៅ​ផ្នែក​ខាងក្រោម ពិសេស​ឥណ្ឌា​ និង​បង់​ក្លា​ដែ​ស ដែល​ប្រទេស​ទាំង​២​ពឹងផ្អែក​លើ​ទឹកទន្លេ​នោះ​ ៕