ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាត់សាច់ញាតិទេ? ប្រទះ​ឃើញ​ស.ពបុរសម្នាក់​​អណ្តែត​ទឹក​ នៅច្រាំងទន្លេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​

1 នាទី មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ទៅ​បង់សំណាញ់​តាម​ដង​ទន្លេ​បាន​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក នៅ​ក្បែរមាត់ច្រាំង​ទន្លេ​បង្ក​ការ​ភ្ញាក់ផ្អើល​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ច្រាំង​ទន្លេ ភូមិ​ដើម​គ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស​នេសាទ​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចែវ​ទូក​ទៅ​បង់សំណាញ់​ត្រី​ដូច​សព្វដង លុះ​មក​ដល់​ចំណុច​កើតហេតុ ពេល​កំពុង​បង់សំណាញ់ ស្រាប់តែ​ឃើញ​មាន​សព​មួយ​ផុស​ចេញពី​ក្នុង​ទឹក​អណ្តែត​ក្បែរ​គាត់​តែ​ម្តង ដោយ​ភាព​ភ័យ​ខ្លាច គាត់​បាន​ចែវ​ទូក​ទៅ​មាត់ច្រាំង រួច​ប្រាប់​អ្នក​ភូមិ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សព ដោយ​សព​មាន​សភាព​ហើម​ស្អុយ មាន​ស្លៀកខោ​ខូវ​ប៊យ​ជើងវែង និង​អាវយឺត​ដៃ​វែង តែ​មិនដឹង​ថា ជនរងគ្រោះរូប​នេះ​បាន​ស្លាប់​នៅ​ពេល​ណា​នោះ​ទេ ។

សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ​បន្ទាប់​ពី​ត្រួតពិនិត្យ​សព​រួច យក​ទៅ​តម្កល់​នៅ​វត្ត ព្រែក​តា​សេក រង​ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕