ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បន្ត​យុទ្ធនាការ ៣០​ថ្ងៃ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈា.ម និងអំពាវនាវ​ដល់​ពលរដ្ឋ បន្ត​អនុវត្ត​វិធានការ «៣​កុំ ៣​បំបាត់​»

1 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ សកម្មភាព​អប់រំ​សុខភាព​ដាក់​អា​បែ​ត បាញ់ថ្នាំ​តាម​ខ្នង​ផ្ទះ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម និង​ជំងឺ​ឈី​កុន​ហ្គុ​ន​យ៉ា កាលពី​ថ្ងៃទី​១៥ កក្កដា ២០២៦ នេះ ក្នុង​ការ​គាំទ្រ​យុទ្ធនាការ ៣០​ថ្ងៃ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តតាកែវ បាន​ដឹកនាំ​ផ្ទាល់​ដោយ លោក​ឱសថការី ផា​ន់ វ៉ា​ន់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក​លោកស្រី​វេជ្ជបណ្ឌិត ច័ន្ទ នារី​ប្រធាន​ស្រុក​ប្រតិបត្តិ ប្រធាន​និង​មន្ត្រី​មណ្ឌល​សុខភាព​អង្គតាសោម អាជ្ញាធរ​ឃុំ​-​ភូមិ បាន​ចុះ​អនុវត្ត​សកម្មភាព​អប់រំ​សុខភាព​និង​ដាក់​អា​បែ​ត​តាម​ពាង និង​អាង​ទឹក​នៅ​តំបន់​ប្រឈម​ក្នុង ភូមិ​ត្រពាំង​ខ្នារ ឃុំ​អង្គតាសោម​ស្រុក​ត្រាំកក់​(​វត្ត​វេឡុវ័ន​ហៅ​វត្ត​ត្រពាំង​ខ្នារ​)​។

សកម្មភាព​បាន​អនុវត្ត​នៅ​៖ភូមិ​ត្រពាំង​ខ្នារ​៖ 276 ខ្នង​ផ្ទះ ប្រជាជន​សរុប​1178​នាក់

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ចំពោះ​សកម្មភាព​នេះ​មាន​គោលបំណង​កាត់​បន្ថយ​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម និង​ជំងឺ​ឈី​កុន​ហ្គុ​ន​យ៉ា លុប​បំបាត់​ដង្កូវទឹក និង​ពង្រឹង​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការ​អនុវត្ត​វិធានការ​បង្ការ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​វិធានការ «៣​កុំ ៣​បំបាត់​»៖

-កុំឱ្យ​មូស​ខាំ

-កុំឱ្យ​មូស​បង្កាត់​ពូជ

-កុំ​ធ្វេសប្រហែស​ពេល​មាន​គ្រុនក្តៅ

-បំបាត់​ទឹក​ដក់

-បំបាត់​ដង្កូវទឹក

-បំបាត់​ជម្រក​មូស​ខ្លា

ការ​បាញ់ថ្នាំ និង​ដាក់​អា​បែ​ត ជួយ​កាត់​បន្ថយ​មូស​ខ្លា ប៉ុន្តែ​ការ​លុប​បំបាត់​ប្រភព​ទឹក​ដក់ និង​ការ​ចូលរួម​របស់​គ្រប់​គ្រួសារ ទើប​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ ៕​