ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ដាំ​កូន​ឈើ​​ជាង​​៩០០​ដើម​ក្នុង​ឱកាស​«រុក្ខទិវា ៩ កក្កដា» ឆ្នាំ​២០២៦

1 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ​លោក យស ណា​ស៉ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រារព្ធ “​រុក្ខទិវា ៩ កក្កដា​”​ឆ្នាំ​២០២៦ ដែល​បាន​ប្រារព្ធ​រៀបចំ​ឡើង​នៅ​រង្វង់​មូល​អូរ​ចំបក់ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​ខេត្ត​ប្រធាន​-​អនុប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អភិបាលក្រុង​/​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន ស​.​ស​.​យ​.​ក យុវជន​កាយរឹទ្ធិ យុវជន​កាកបាទ ក្រហម សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្មរ​ក្ខា​ប្រ​ម៉ា​ញ់​នឹង​នេសាទ​តាកែវ​បានអោយ​ដឹង​ថា​ចំពោះ​ការ​ប្រារព្ធ​រុក្ខទិវា​ដាំ​កូន​ឈើ​នេះ​ខាង​មន្ទីរ​បាន​រៀបចំ​កូន​ឈើ​ចំនួន​៩២០ ដោយ​ដាំ​ដើម​ក​ក្ងោក​ចំនួន​៥៦០​ដោយ​ដាំ​ពី​ក្លោ​ង​ទ្វា​អង្គ​មេត្រី​ទៅ​ដល់​សូ​ចាន់​១៣៧០០​ម៉ែត្រ ដាំ​ដើម​ចាន់​គី​រី​តាម​ផ្លូវ​វៀង​ក្រុង​ប្រវែង​២៨០០​ម៉ែត្រ​ចំនួន​២៧៥០​ដើម ដាំ​ដើម​ត្របែក​ព្រែ​តាម​ផ្លូវ​លេខ​២២​ពី​រង្វង់​មូល​អូ​ចំបក់​ដល់​ផ្លូវ​រថភ្លើង ប្រវែង​៧៧០​មាន​ចំនួន​៥០​ដើម ហើយ​ដាំ​ដើម​គី​នី​ន នៅ​ក្បែរ​វេទិការ​៣៥​ដើម គឺ​យើង​ចាប់ផ្តើម​យុ​ទ​នា​ការ​ដាំ​តាំងពី​ថ្ងៃ​ទី​១ ៧ ២០២០២៦​មក​ដល់​ថ្ងៃ​ប្រារព្ធ​ទិវា​នៅ​ថ្ងៃនេះ​គឺ​ដាំ​អម​សងខាង​ផ្លូវ​។

លោក វ៉ី សំណាង អភិបាលខេត្ត តាកែវ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើមឈើ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ជួយ​ទប់ស្កាត់ និង​ការពារ​ពី​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ជួយ​ធ្វើ​ឱ្យ​រដូវ​កាល​នៃ​ទឹកភ្លៀង​ធ្លាក់​បាន​ទៀងទាត់​ល្អ និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ស្រូប និង​ទប់ទឹក ដើម្បី​ការពារ​គ្រោះ​ទឹកជំនន់ ទៀត​ផង ។

លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ស្នើ​សុំ និង​ដាស់តឿន​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឱ្យ​បាន​គ្រប់​ៗ​គ្នា និង​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ដើមឈើ ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​ជៀសវាង​ការ​កាប់​បំផ្លាញ ដើម្បី​ជា​ប្រយោជន៍​ដល់​បរិស្ថាន ក៏​ដូច​ជា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​តទៅ ៕