ខេត្តកំពង់ចាម ៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅតែបន្តឡើងជាលំដាប់ ដោយនៅថ្ងៃទី១៦ ខែកក្កដានេះ កម្ពស់ទឹកបានហក់ឡើងដល់០៩.២១ ម៉ែត្រ ពោលគឺឡើង០.០៥ ម៉ែត្រ បន្ថែមទៀតធៀបនឹងម្សិលមិញ ។ នេះបើយោងតាម រដ្ឋបាលខេត្តកំពង់ចាម បានប្រកាស ។

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះ បានបន្តឡើងបន្តិចទៀត នេះបើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ទឹកទន្លេបានបន្តឡើងថែមទៀតនៅកម្ពស់០៩.២១ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០៥ម៉ែត្រ ។
ដោយឡែក កម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៥ ទឹកទន្លេ មានកម្ពស់ ១០.០០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ ៕


ចែករំលែកព័តមាននេះ