ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកប្តឹងឡស្លដែកអេតចាយ ជះផ្សែងក្លិនស្អុ.យឈួល​

8 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ផ្សែងហុយ​នេះ​ជា​ក្លឹ​ន​ស្អុយធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ឈឺក្បាល​វិលមុខ នៅ​ភូមិ​ដើម​ពោធិ​ជា​ពិសេស​អ្នក​ដែល​រស់នៅក្នុង​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ បាន​ត្អូញត្អែ​គ្រប់​មាត់​ជា​ផ្សែង​ឡ​ស្ល​ដែក​អេ​ត​ចាយ​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ជិត​រោងចក្រ​ភ្នំ​ប្រា​ទ​នេះ​ពេល​ដុត​ស្ល​ម្ដងៗ​ផ្សែងហុយ​ជះ​ក្លិន​ពិបាក​ទ្រាំ​បំផុត​ ដែល​មាន​ស្អុយ​ក្លិន​គ្រប់ពេលវេលា​ពេល​ផ្សែងហុយ​ ហើយ​ខ្យល់​បោកបក់​វិលវល់​បង្ក​អោយ​មានការ​ឈឺក្បាល​…

ខេត្តកំពត ៖ ផ្សែងហុយ​នេះ​ជា​ក្លឹ​ន​ស្អុយធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ឈឺក្បាល​វិលមុខ នៅ​ភូមិ​ដើម​ពោធិ​ជា​ពិសេស​អ្នក​ដែល​រស់នៅក្នុង​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ បាន​ត្អូញត្អែ​គ្រប់​មាត់​ជា​ផ្សែង​ឡ​ស្ល​ដែក​អេ​ត​ចាយ​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ជិត​រោងចក្រ​ភ្នំ​ប្រា​ទ​នេះ​ពេល​ដុត​ស្ល​ម្ដងៗ​ផ្សែងហុយ​ជះ​ក្លិន​ពិបាក​ទ្រាំ​បំផុត​ ដែល​មាន​ស្អុយ​ក្លិន​គ្រប់ពេលវេលា​ពេល​ផ្សែងហុយ​ ហើយ​ខ្យល់​បោកបក់​វិលវល់​បង្ក​អោយ​មានការ​ឈឺក្បាល​ និង​វិលមុខ ​ព្រោះតែ​ចាញ់​ក្លិន​ទាំងនោះ​។

ប៉ុន្តែ​លោក​អនុ​ភូមិ​ដើម​ពោធិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​24​ ខែឧសភា​ ឆ្នាំ​2026​នេះ ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ អាជ្ញាធរ​មូលដ្ឋាន​ពិតជា​បានឃើញ​ផ្សែងហុយ​ចេញពី​ឡ​ស្លរ​ដែក​អេ​ត​ចាយ​នោះ​មែន​-​ប៉ុន្តែ​ខាង​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ប្ដឹង​ពី​ក្រុមហ៊ុន​ស្លដែក​អេ​ត​ចាយ​នោះ​ទេ​។

លោក​ប្រាក់​ កប​ និយាយ​ថា ​ទោះជា​មិន​ទាន់​មាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក៍ដោយ​ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​សួរនាំ​និង​រាយការណ៍​ថ្នាក់​ស្រុក​ដើម្បី​គិត​គួរ​ពី​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

គេ​បាន​សំគាល់​ឃើញ​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ក្រុមហ៊ុន​មាន​ឡ​ស្លរ​ដែក​អេ​ត​ចាយ​នេះ​មា​នទី​តាំងនៅ​ភ្នំ​ថ្កូវ​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច ​។ ​កាលនោះ​ក៍​មាន​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​ផ្ដិត​មេដាយ​ជំទាស់​និង​ក្ម្រ​ហ៊ុន​មួយ​នេះ​ស្លរ​ដែក​ហើយ​មាន​ក្លិន​ផ្សែង​ឈឺក្បាល​វិលមុខ​។

ក្រោយមក​មាន​ជំទាស់​ក្រុមហ៊ុន​នេះ​បាន​រុះរើ​មក​ដាក់​ទីតាំង​ឡ​ស្លរ​ដែក​ដដែល​នោះ​មក​ដាក់​នៅ​ជើងភ្នំ​ប្រា​ទ​នេះ ​បន្ត​មុខរបរ​ដដែល​ ហើយក៏ស្អុយ​ក្លិន​ដដែល​ ។ ​ប៉ុន្តែ​លើក​នេះ​ធ្ងន់​ជាង​ភ្នំ​ថ្គូ​វ​ទី​1​ផ្សែង​ពុល​គេ​ចាត់​ទុក​ថា​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​និង​ប៉ះពាល់​បរិស្ថាន​ជា​ទូទៅ​និង​ទី​2​សាងសង់​ឡ​ស្លរ​ដែក​រំលោភ​ចូល​ចំណី​ផ្លូវ​និង​មួយទៀត​បង្ហូ​ទឹក​កាក​សំណល់​រាវ​ចូល​រាយ​ប៉ាយ​ជា​សារ​ណៈ​ ។ ​នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​អ្នក​នៅ​កៀក​កិត​និង​ក្រុមហ៊ុន ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ