ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​បន្លែ​ទាំង ៥ មុខ ជួយ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ

11 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អាកាសធាតុ​ក្ដៅ​ខ្លាំង​តែងតែ​ធ្វើ​ឱ្យ​ដំណើរការ​មេតាបូលីស​ក្នុង​រាង​កាយ​ដើរ​លឿន និង​ងាយ​កកកុញ​ជាតិពុល​ដោយសារ​ការ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​ការ​ជ្រើសរើស​បន្លែ​ដែល​មាន​សមត្ថភាព «​បោសសម្អាត​ជាតិពុល​» គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ជម្រះ​កាក​សំណល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ឱ្យ​រាង​កាយ​ត្រជាក់​ស្រឡះ​។ ក្នុង​នោះ ដើម​ខាត់ណា​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​សម្អាត​សរសៃឈាម​ដ៏​មាន​ប្រសិទ្ធភាព ដោយ​វា​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​ពង្រីក​សរសៃឈាម…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អាកាសធាតុ​ក្ដៅ​ខ្លាំង​តែងតែ​ធ្វើ​ឱ្យ​ដំណើរការ​មេតាបូលីស​ក្នុង​រាង​កាយ​ដើរ​លឿន និង​ងាយ​កកកុញ​ជាតិពុល​ដោយសារ​ការ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​ការ​ជ្រើសរើស​បន្លែ​ដែល​មាន​សមត្ថភាព «​បោសសម្អាត​ជាតិពុល​» គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ជម្រះ​កាក​សំណល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ឱ្យ​រាង​កាយ​ត្រជាក់​ស្រឡះ​។

ក្នុង​នោះ ដើម​ខាត់ណា​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​សម្អាត​សរសៃឈាម​ដ៏​មាន​ប្រសិទ្ធភាព ដោយ​វា​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​ពង្រីក​សរសៃឈាម រក្សា​សម្ពាធ​ឈាម​ឱ្យ​មាន​លំនឹង និង​មាន​ជាតិ​សរសៃ​ជួយ​ស្រូប​យក​សារធាតុពុល​ក្នុង​ពោះវៀន​។ ស្រ​ដៀង​គ្នា​នេះ​ដែរ ស្លឹក​កា​ឆាយ​ប្រៀប​ដូច​ជា​ឱសថ​បុរាណ​សម្រាប់​សម្អាត​ផ្លូវ​ពោះវៀន និង​ការពារ​ការ​កកកុញ​កាក​សំណល់​ដោយសារ​វា​មាន​ផ្ទុក​ប្រេង​សំខាន់​ៗ និង​សារធាតុ​ស៊ុ​ល​ហ្វួ​ខ្ពស់​ដែល​មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី ព្រមទាំង​ជួយ​បំប៉ន​ថ្លើម និង​តម្រងនោម​ទៀត​ផង​។ ចំណែកឯ​ស្ពៃ​ពុ​យ​ឡេ​ង​វិញ ជា​បន្លែ​ជួយ​បន្ថយកម្ដៅ​យ៉ាង​ល្អ​ដែល​ជួយ​ការពារ​ការ​ទល់លាមក ធ្វើ​ឱ្យ​ជាតិពុល​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​យ៉ាង​ងាយស្រួល និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ខណៈ​សណ្ដែកបណ្តុះ​មាន​អង់ស៊ីម​យ៉ាងច្រើន​ជួយ​ជម្រុញ​ការ​រំលាយ​អាហារ និង​បង្កើន​សមត្ថភាព​បន្សាប​ជាតិពុល​របស់​ថ្លើម ធ្វើ​ឱ្យ​រាង​កាយ​មាន​អារម្មណ៍​ស្រាល​ស្រឡះ​ក្នុង​ថ្ងៃ​ក្ដៅ​ហប់​។

បន្លែ​ចុង​ក្រោយ​គឺ​ទំពាំង​បារាំង ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា​ស្ដេច​នៃ​បន្លែ​ដោយសារ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​មាន​ផ្ទុក​សារធាតុ ដែល​ជួយ​បត់ជើងតូច​បាន​ស្រួល ព្រមទាំង​ជំរុញ​ការ​បណ្ដេញ​ជាតិ​ទឹក​ដែល​លើស និង​កាក​សំណល់​តាម​ផ្លូវ​នោម​។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ក្នុង​រដូវក្ដៅ អ្នកជំនាញ​ក៏​បាន​ណែនាំ​បន្ថែម​ឱ្យ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន ជៀសវាង​គ្រឿង​ស្រវឹង​និង​កាហ្វេ​អ៊ី​ន ហាត់ប្រាណ​នៅ​ពេល​ព្រលឹម ឬ​ល្ងាច​ត្រជាក់ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឱ្យ​សរីរាង្គ​ក្នុង​ផ្ទៃ​ស្តារ​សមត្ថភាព​បន្សាប​ជាតិពុល​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ