ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​សំណាក់ដែលជា​ស្ត្រី​មេម៉ាយម្នាក់នៅ​ស្រុក​ចំការលើត្រូវ​បានគេ​សម្លា.ប់​បំបិ.ទមាត់ ខណៈ​សមត្ថកិច្ច​​ចាប់​បាន​ជនសង្ស័យ​ម្នាក់

8 ម៉ោង មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​មេម៉ាយ​កូន​ពីរ អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​សំណាក់ «​ភូមិ​ច្រ​ណោ​ម​» ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃា​.​តករ​ពុំ​ស្គាល់​អត្តសញ្ញាណ​វា​យស​ម្លា​.​ប់​ឡើង​ប៉ោង​មុខ​ស្លា​.​ប់​ក្នុង​ធ្លុ​ក​ឈា​.​មយ៉ាង​អ​ណោ​ច​អាធម្ម ។…

ខេត្តកំពង់ចាម ៖ ស្ត្រី​មេម៉ាយ​កូន​ពីរ អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​សំណាក់ «​ភូមិ​ច្រ​ណោ​ម​» ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃា​.​តករ​ពុំ​ស្គាល់​អត្តសញ្ញាណ​វា​យស​ម្លា​.​ប់​ឡើង​ប៉ោង​មុខ​ស្លា​.​ប់​ក្នុង​ធ្លុ​ក​ឈា​.​មយ៉ាង​អ​ណោ​ច​អាធម្ម ។ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឈាន​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាក់​ឲ្យ​ដឹង នា​ល្ងាច​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០២៦​ថា ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ ដែល​ត្រូវ​បាន​ឃា​.​តក​រស​ម្លា​.​ប់​នោះ​មានឈ្មោះ សៀង ពៅ​អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ច្រ​ណោ​ម​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃា​.​តករ​មិន​ស្គាល់​អត្តសញ្ញាណ​សម្លាប់​.​ដោយ​ដេក​ផ្កា​.​ប់​មុខ​ក្នុង​ថ្លុក​ឈា​.​ម ភ្លាម​ៗ​នោះ គេ​មិនដឹង​ថា​ឃា​.​តករ​មាន​ប្រភព​ចេញ​មកពីណា​នោះ​ទេ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ចុះ​ពិនិត្យ គឺ​អំពើ​ឃា​.​ត​កម្មនេះ បាន​កើតឡើង​នៅ​យប់ ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​បរិវេណ​ផ្ទះសំណាក់​របស់​ជន​រង​គ្រោះ​តែ​ម្ដង ។

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​បាន​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នា​យប់​ថ្ងៃ​កើតហេតុ ។

ក្រោម​ការ​យកចិត្តទុកដាក់​របស់​កម្លាំង​សមត្ថកិច្ច ពិសេស​ដោយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ពិនិត្យ​មើលឃើញ​ភិនភាគ​ជនសង្ស័យ​ឈ្មោះ អ៊ី​ម បឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​វាល​ធ្នង់ ដែល​មានផ្ទះ​នៅ​ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​ស្ទឹង​ក្តី ក្នុងភូមិ​វាល​ធ្នង់ ឃុំ​បុសខ្នុរ ដោយ​ទទួល​បាន​បទបញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ដល់​លំនៅ​ឋាន ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ។ ហើយ​ប្រាប់​ដៃ​របស់​ជនសង្ស័យ គឺ​មាន​ស្នាម​របួស ដែល​បាន​ធ្វើការ​វាយ​ប្រតាយប្រតប់​ជាមួយនឹង​ជន​រង​គ្រោះ និង​បាន​ប្រើ​កម្លាំងបាយ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​សំណាក់​រហូត​ដល់​ស្លា​.​ប់​បាត់បង់​ជីវិត គឺ​បាន​វាយ​ត្រូវ​ក្បាល និង​ផ្ទៃមុខ ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​មក​ស​ង្ងំ​នៅផ្ទះ​របស់​ខ្លួន​ធ្វើ​ហាក់បីដូច​មិនដឹង​រឿង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ទ្រព្យសម្បត្តិ​ពុំ​មាន​បាត់បង់​នោះ​ទេ​។

សូម​បញ្ជាក់​ថា ជនសង្ស័យ​មិន​មាន​ប្រពន្ធ​នោះ​ទេ ចំណែក​ស្ត្រី​មេម៉ាយ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​សំណាក់ គឺ​មេម៉ាយ​កូន​ពីរ តែ​កូន​ៗ គឺ​រៀន​នៅ​រាជធានី​ភ្នំពេញ​ឯណោះ ។ ផ្អែក​តាម​វត្ថុ​តាង​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​កាមេរ៉ា​សុវត្ថិភាព​ស៊ីសង្វាក់​ឃើញ​ភិនភាគ​ជនសង្ស័យ​ច្បាស់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជា​បន្ទាន់ ដោយ​ជន​នេះ​មិន​ទាន់​បាន​រត់​ចល័ត​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​នៅឡើយ ។ សមត្ថកិច្ច​បាន​បន្ថែម​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​មក​ពី​ចូលរួម​កម្មវិធី​មង្គលការ​គេ​មួយ​កន្លែង នៅ​ភូមិ​សាមគ្គី ដោយ​ឆ្ពោះ​មក​កាន់​ផ្ទះសំណាក់​របស់​អ្នក​រង​គ្រោះ​តែ​ម្ដង ហើយ​ជន​ទាំង​ពីរ​មិន​ដែល​ស្គាល់គ្នា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ