រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសបន្ទាន់មួយ នាថ្ងៃទី២៤ ខែឧសភានេះ ដោយយោងតាមរបាយការណ៍ទទួលបានពីបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់ម៉ោង១០:១០នាទីព្រឹក មានការឮសំឡេងបា.ញ់កាំភ្លើ.ងចំនួន ២២គ្រា.ប់ នៅតំបន់ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
ក្រសួងការពារជាតិបានបន្តថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង៩:២៤នាទី ដល់វេលាម៉ោង១០:១០នាទី មានឮសំឡេងនៃការបា.ញ់កាំភ្លើ.ងចំនួន២២គ្រា.ប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជា ដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ ។
ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ