ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​លេខ​៥០​C ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ខណៈ​ទឹកទន្លេ​ឡើង​កម្ពស់​៩,៨០​ម៉ែត្រ

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ចរាចរណ៍ ជា​បណ្ដោះអាសន្ន​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណត់​ផ្លូវ​លេខ​៥០​ស៊ី…

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ចរាចរណ៍ ជា​បណ្ដោះអាសន្ន​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណត់​ផ្លូវ​លេខ​៥០​ស៊ី ចាប់ពី​គីឡូម៉ែត្រ​លេខ​00+000 ដល់​គីឡូម៉ែត្រ​លេខ​14+200 ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង មាន​កិត្តិយស​ជម្រាប​ជូនដំណឹង​ដល់សាធា រណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណត់​ផ្លូវជាតិ​លេខ​៥០ ស៊ី​មេត្តា​ជ្រាប​ថា កំណត់​ផ្លូវជាតិ​លេខ​50​ស៊ី ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ទៅ​កាន់​ផ្លូវជាតិ​លេខ​6 ខេត្តកំពង់ធំ ចាប់ពី​គីឡូម៉ែត្រ​លេខ​00+000 ដល់​គីឡូម៉ែត្រ​លេខ 14+200 ស្ថិត​នៅ​ភូមិ​កង្កែប​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកទន្លេ ។

ដើម្បី​ថែរក្សា​កំណាត់​ផ្លូវជាតិ​លេខ​៥០​ស៊ី​ឱ្យ​មាន​ស្ថាន​ភាពល្អ​ប្រសើរ សម្រាប់​ការ​ប្រើប្រាស់ បន្ទាប់​ពី​ទឹកទន្លេ​ស្រក​ចុះ និង​បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង សូម​ធ្វើការ​ផ្អាក​ចរាចរណ៍ សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណត់​ផ្លូវជាតិ​លេខ​៥០​ស៊ី ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី ។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​អ្នក​ធ្វើ​ដំណើរ​និង​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន ។

ដោយឡែក បើ​យោង​ទៅ​តាម​ស្ថានីយ​ជល​សាស្ត្រ​ទន្លេ​ផ្សារ​ក្រោម​របស់​មន្ទីរ​ធនធានទឹក និង​ឧតុ និយម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ នេះ ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម​ទឹក​មាន​កម្ពស់​៩,៨០​ម៉ែ​ត ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​០,០៥ ម៉ែត្រ ។ កម្ពស់​ទឹក​ប្រកាស​អាសន្ន​គឺ ១០,៥០​ម៉ែត្រ ដូច្នេះ នៅ​ខ្វះ​តែ ០,៧០​ម៉ែត្រ ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ