ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ដ​ឃាត់ខ្លួន​ជនជាតិ​ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​នេ​ប៉ា​ល់​ជិត​៣០០​នាក់ ពាក់ព័ន្ធ​ករណី​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនជាតិ​ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​នេ​ប៉ា​ល់​ប្រមាណ​២៩០​នាក់​ទៀត ត្រូវ​បាន​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ ។ ការ​រក​ឃើញ​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនជាតិ​ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​នេ​ប៉ា​ល់​ប្រមាណ​២៩០​នាក់​ទៀត ត្រូវ​បាន​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ ។

ការ​រក​ឃើញ​នេះ ផ្ដើម​ចេញពី​ករណី​ក្រុម​ជនជាតិ​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដេ​ស​ទាំងនេះ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​ប្រមាថ​ជាតិ​សាសន៍​ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​។

ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី អគ្គស្នងការ​រង និង​លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផង​ដែរ​។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​​​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ រក​ឃើញ​ជនជាតិ​ប៉ា​គី​ស្ថាន​២១៦​នាក់​, បង់​ក្លា​ដេ​ស​ចំនួន​៦៨​នាក់ និង​ជនជាតិ​នេ​ប៉ា​ល់ចំនួន​៦​នាក់ សរុប​ចំនួន​២៩០​នាក់​ ។

ដោយឡែក សម្រាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន ប្រមាណ​៥៨​នាក់​។ ជនបរទេស​ទាំងអស់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃ​ទី​៤ ខែតុលា​កន្លង​ទៅ​នេះ ជនជាតិ​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដេ​ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ដោយ​ខឹងសម្បារ ជាមួយ​ជនជាតិ​ចិន​ដែល​ប្រើ​ពាក្យ​ប្រមាថ​​ជាតិ​សាសន៍​ខ្លួន​នៅ​កន្លែងធ្វើការ​ក្នុង​អគារ​មួយ ស្ថិត​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ផ្អើល​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ចុះ​អន្ដរាគមន៍​ដើម្បី​សម្របសម្រួល​។ ក្នុង​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរ​ទេស​​នោះ​ជា​បន្ដបន្ទាប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ