ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សញ្ញា​អ្វីខ្លះ​ដែល​ត្រូវ​គិតដល់​ការ​បា.ក់​ក​ឆ្អឹងភ្លៅ?

3 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ ការ​បាក់​ក​ឆ្អឹងភ្លៅ គឺជា​ការ​បាក់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជា​ពិសេស បើសិនជា​អ្នកជំងឺ មាន​វ័យចាស់​ជរា ដោយសារ​ផលវិបាក​របស់​វា អាច​បណ្តាល​ឱ្យ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ ការ​បាក់​ក​ឆ្អឹងភ្លៅ គឺជា​ការ​បាក់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជា​ពិសេស បើសិនជា​អ្នកជំងឺ មាន​វ័យចាស់​ជរា ដោយសារ​ផលវិបាក​របស់​វា អាច​បណ្តាល​ឱ្យ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត ។

ប្រសិនជា​អ្នកជំងឺ​មាន​វ័យក្មេង​វា​អាច​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​មុខងារ​របស់​ជើង​ដែល​បាក់​ដោយសារ​ការ​វិវត្តន៍​ទៅ​រក​ការ​ខូច​ក្បាល​ឆ្អឹង ឬ​ការ​មិន​ត​ភ្ជាប់​នៃ​ឆ្អឹង​បាក់ ។

អ្នក​ដែល​មាន​វ័យចាស់​ជរា ចាប់ពី​អាយុ​៦០​ឆ្នាំ មានការ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​បាក់​ក​ឆ្អឹងភ្លៅ​ពីព្រោះ​ឆ្អឹង​របស់​គាត់​មាន​និន្នាការ​ទៅ​រក​ភាព​ខ្សោយ ឬ​ស្ដើង (Osteoporosis) ដែល​ជា​ទូទៅ គ្រាន់តែ​បណ្តាល​មក​ពី​ការ​ដើរ​ដួល ឬ​រអិល​ដួល ចំណែកឯ​អ្នក​ដែល​មាន​វ័យក្មេង​បណ្តាល​មក​ពី​ការ​បុក​ទង្គិច​ខ្លាំងក្លា​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍ ឬ​ធ្លាក់​ពី​ទី​ខ្ពស់ ។

ក​) តើ​សញ្ញា​អ្វីខ្លះ​ដែល​ត្រូវ​គិតដល់​ការ​បាក់​ក​ឆ្អឹងភ្លៅ0x017d7

– បើសិនជា​អ្នក​មានការ​បាក់​ក​ឆ្អឹងភ្លៅ អ្នក​នឹង​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​នៅ​ផ្នែក​ខាងលើ​នៃ​ឆ្អឹងភ្លៅ ឬ​តំបន់​ក្រលៀន ជា​ពិសេស​អ្នក​មិន​អាច​ឈរ ឬ​ដើរ​បាន​។

– ជើង​ដែល​បាក់​មើលទៅ​ខ្លី​ជាង ហើយ​ប្រអប់ជើង​ងាក​ចេញ​មក​ក្រៅ បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ជើង​ម្ខាង​ទៀត​។

បើសិនជា​អ្នកមាន​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​!

ខ​) តើ​យើង​ត្រូវ​ធ្វើការ​ព្យាបាល​ការ​បាក់​ក​ឆ្អឹងភ្លៅ​យ៉ាងដូចម្ដេច ?

គោលបំណង​នៃ​ការ​ព្យាបាល​មាន​២​សំខាន់​៖

១) បំបាត់​ការ​ឈឺ​ចុកចាប់

២) ធ្វើ​យ៉ាងណា​ឱ្យ​អ្នកជំងឺ​ឆាប់​ធ្វើ​ចលនា​ឡើង​វិញ​បាន និង​អាច​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ការងារ ប្រហាក់ប្រហែល ឬ​ដូច​កាលពី​មិន​ទាន់​បាក់ ។

– ការ​ឈឺ​ចុកចាប់​ខ្លាំង​បណ្តាល​ឱ្យ​អ្នកជំងឺ​នៅ​ស្ងៀម​មិន​អាច​ធ្វើ​ចលនា ឬ​កម្រើក​បាន​។

– ការ​នៅ​ស្ងៀម​មិន​កម្រើក​យូរ​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​បញ្ហា​សុខភាព​ទូទៅ និង​អាយុជីវិត ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ដែល​មាន​វ័យចាស់​ជរា​។

– ភាគច្រើន​នៃ​អ្នកជំងឺ​បាក់​ក​ឆ្អឹងភ្លៅ ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់ ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដែល​បាក់ ឬ​ក៏​ធ្វើការ​ផ្លាស់​ប្តូរ​ក្បាល​ឆ្អឹង​សិប្បនិម្មិត ដើម្បី​ជៀសវាង​នូវ​ផលវិបាក​។

គ​) តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើ ម្បី​ជៀសវាង​ការ​បាក់​ក​ឆ្អឹងភ្លៅ ?

យើង​មាន​ហេតុផល​ជា​ច្រើន​ដែល​អាច​ជៀសវាង​ការ​បាក់​ក​ឆ្អឹងភ្លៅ​បាន​។ ហេតុផល​ដ៏​សំខាន់​មួយ​ជា​ចាំបាច់ គឺ​ជៀសវាង​ការ​ពុក​ឆ្អឹង (Osteoporosis) ។

ដើម្បី​រក្សា​ឆ្អឹង​ឱ្យ​មាន​ភាពរឹងមាំ​យើង​ត្រូវ ៖

– ពិសារ​ជាតិ​កាល់ស្យូម និង​វីតាមីន​ដេ ឱ្យ​បាន​គ្រប់គ្រាន់

– ជៀសវាង​ការ​ពិសារ​បារី និង​ជាតិ​អាល់កុល​ច្រើន

– ត្រូវធ្វើ​លំ​ហាត់ប្រាណ ជា​ពិសេស​ការ​ដើរ​ជា​ជំរើស​មួយ​ដ៏​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ