ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ដែល​ចង់​ស្អាត អាហារ​ទាំងនេះ​ជួយ​អ្នក​បាន

17 ម៉ោង មុន

ប្រសិនជា​អ្នក​ចង់​មាន​សម្រស់​ស្អាត​ខ្លាំង អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​គួរតែ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​នៅ​ក្នុង​ត្រី​មាន​សារធាតុ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ខ្លាំង​ណាស់​។ ជា​ពិសេស សាច់​ត្រី​នេះ នឹង​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​បាន​យ៉ាង​ល្អ ដោយ​មិន​ងាយ​ចាស់​នោះ​ទេ​។ អ្នក​អាច​ញ៉ាំ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង​បាន…

ប្រសិនជា​អ្នក​ចង់​មាន​សម្រស់​ស្អាត​ខ្លាំង អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​គួរតែ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​នៅ​ក្នុង​ត្រី​មាន​សារធាតុ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ខ្លាំង​ណាស់​។ ជា​ពិសេស សាច់​ត្រី​នេះ នឹង​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​បាន​យ៉ាង​ល្អ ដោយ​មិន​ងាយ​ចាស់​នោះ​ទេ​។

អ្នក​អាច​ញ៉ាំ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង​បាន ដូច​ជា ទឹក​សណ្តែក និង​តៅហ៊ូ​ជាដើម ព្រោះ​ផលិតផល​ទាំងនេះ អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ម៉ត់​រលោង ដោយ​ធ្វើ​ឲ្យ​អ្នក​ពេញចិត្ត​នឹង​ស្បែក​អ្នក​ខ្លាំង​តែ​ម្តង​។

នៅ​ក្នុង​ល្ងខ្មៅ​មាន​ផ្ទុក​វីតាមីន​E និង​សារធាតុ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​ទាំង​សុខភាព និង​សម្រស់​អ្នក​។ ដូចនេះ អ្នក​អាច​ពិសារ​ល្ងខ្មៅ​នេះ​បាន​គ្រប់ពេល ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ខ្មៅ​ទៀត​ផង​។

ការ៉ុត ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ដែរ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ទៀត​។ ដូចនេះ អ្នក​អាច​យក​ការ៉ុត​មក​ធ្វើ​ជា​ម្ហូប​ដើម្បី​បរិភោគ​បាន នោះ​អ្នក​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ៉ុត​នេះ​។

ត្រចៀកកណ្តុរ​ក្រៀម ក៏​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ដើរ​ស្រួល​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​មិន​ងាយ​ជួបនឹង​បញ្ហា​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀត​ផង​។ ប៉ុន្តែ​ពេល​ដែល​អ្នកមាន​ជំងឺ​រាករូស អ្នក​មិន​គួរ​ញ៉ាំ​ត្រចៀកកណ្តុរ​នេះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ