ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​-​នាំ​ចូល​របស់​វៀតណាម​កើន​ដល់ ៦៨០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដំបូង

5 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​-​នាំ​ចូល​សរុប​របស់​ប្រទេស​វៀតណាម ឈាន​ដល់​៦៨០,៦៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ពោល​កើនឡើង ១៧,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​វៀតណាម…

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​-​នាំ​ចូល​សរុប​របស់​ប្រទេស​វៀតណាម ឈាន​ដល់​៦៨០,៦៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ពោល​កើនឡើង ១៧,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​វៀតណាម កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​មាន​ចំនួន​៣៤៨,៧៤​ពាន់​លាន​ដុល្លារ កើនឡើង​១៦% ធៀប​នឹង​ឆ្នាំ​មុន​ ។ នៅ​ក្នុង​ចំណោម​តួលេខ​នេះ វិស័យសេដ្ឋកិច្ច​ក្នុងស្រុក​រួមចំណែក​ចំនួន ២៤,៥% ឬ​នៅ​ក្នុង​តម្លៃ ៨៥,៤១​ពាន់​លាន​ដុល្លារ កើនឡើង ២% ធៀប​នឹង​ឆ្នាំ​មុន​។

ចំណែក​វិស័យ​វិនិយោគ​បរទេស រួម​ទាំង​ប្រេង​ឆៅ​មាន​ចំនួន ២៦៣,៣៣​ពាន់​លាន​ដុល្លារ កើនឡើង ២១,៤%​។ ទំនិញ​សរុប​ចំនួន​៣២​ប្រភេទ ដោយ​មួយ​ចំនួន​បានឃើញ​តម្លៃ​នៃ​ការ​នាំ​ចេញ​កើន​លើស​ពី​១​ពាន់​លាន​ដុល្លារ​ក្នុង​១​ប្រភេទ តំណាង​ឱ្យ​៩៣,១% ទំហំ​នៃ​ការ​នាំ​ចេញ​សរុប រួម​ទាំង​ទំនិញ​ចំនួន​៧​ប្រភេទ ដែល​តម្លៃ​កើន​លើស​ពី​១០​ពាន់​លាន​ដុល្លារ​​។

ដោយឡែក ការ​នាំ​ចូល​សរុប​របស់​ប្រទេស​វៀតណាម​មាន​ចំនួន​៣៣១,៩២​ពាន់​លាន​ដុល្លារ នៅ​អំឡុង​ពេល​ដូច​គ្នា ពោល​កើនឡើង​១៨.៨% បើ​ធៀប​នឹង​រយៈ​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ វិស័យ​ក្នុងស្រុក​រួមចំណែក​ចំនួន ១០៥,៦៧​ពាន់​លាន​ដុល្លារ កើនឡើង ៤,៦% ខណៈ​ពេល​ដែល​វិស័យ​វិនិយោគ​បរទេស​មាន​ចំនួន ២២៦,២៥​ពាន់​លាន​ដុល្លារ កើនឡើង​២៦,៨%​។

ការ​នាំ​ចូល​ទំនិញ​ចំនួន​៤៣​ប្រភេទ មាន​តម្លៃលើស​ពី​១​ពាន់​លាន​ដុល្លារ​ក្នុង​១​ប្រភេទ ដែល​ស្មើនឹង ៩២,៩% នៃ​តម្លៃ​សរុប ដោយ​ក្នុង​នោះ​ទំនិញ ៣ ប្រភេទ​មាន​តម្លៃលើស​ពី ១០​ពាន់​លាន​ដុល្លារ​។
ការិយាល័យ​ស្ថិតិ​ជាតិ​វៀត​ណាត បាន​បញ្ជាក់​ថា ប្រទេស​វៀតណាម​បាន​កត់ត្រា​អតិរេក​ពាណិជ្ជ​កម្ម​ចំនួន ១៦.៨២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង ឆ្នាំ​នេះ​៕ ប្រភព ៖Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ