ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-រុស្ស៊ី ​ពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម​នាពេលអនាគត លើ​វិស័យវប្បធម៌ដែលមានស្រាប់

6 ម៉ោង មុន

រាជធានីភ្នំពេញ៖ កម្ពុជា និងរុស្ស៊ី បានពិភាក្សាការងារលើវិស័យវប្បធម៌ដែលមានស្រាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម​នាពេលអនាគត។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥…

រាជធានីភ្នំពេញ៖ កម្ពុជា និងរុស្ស៊ី បានពិភាក្សាការងារលើវិស័យវប្បធម៌ដែលមានស្រាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម​នាពេលអនាគត។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួល ជួបឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារលើវិស័យវប្បធម៌រវាងរុស្ស៊ី-កម្ពុជានៅទីស្តីការក្រសួង។

បើតាមក្រសួង, នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យវប្បធម៌ដែលរុស្ស៊ីនិងកម្ពុជាបានអនុវត្តរួមគ្នានាពេលកន្លងមក និងការពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ