ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតដល់ថ្ងៃ​​ប្រគល់ពានរង្វាន់ណូបែលសន្តិភាព​លោក​ត្រាំទទួលការគាំ​ទ្រថ្មីមួយ​​ទៀត

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ខណៈ​ជិត​ដល់​ថ្ងៃ​ទី​១០​តុលា​ជា​ថ្ងៃ​ប្រកាស​ពី​ការ​ផ្ដល់​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នាំ​២០២៥ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ទទួល​ការ​គាំទ្រ​មួយទៀត ដោយ​អង្គការ​វេទិកា​គ្រួសារ​ជា​អង្គការ​សំខាន់​ស្និទ្ធ​ចំណាប់ខ្មាំង​អ៊ី​ស្រាអែ​ល អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧​តុលា ឲ្យ​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​នោះ​ដល់​លោក ដោយ​វាយតម្លៃ​ថា​លោក​ត្រាំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​សម​ទទួល​បាន​ពានរង្វាន់​នេះ​។ ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស វេទិកា​គ្រួសារ​ចំណាប់ខ្មាំង​ដែល​ជាប់​នៅ​ហ្គា​ហ្សា​អះអាង​ថា…

សហរដ្ឋអាមេរិក ៖ ខណៈ​ជិត​ដល់​ថ្ងៃ​ទី​១០​តុលា​ជា​ថ្ងៃ​ប្រកាស​ពី​ការ​ផ្ដល់​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នាំ​២០២៥ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ទទួល​ការ​គាំទ្រ​មួយទៀត ដោយ​អង្គការ​វេទិកា​គ្រួសារ​ជា​អង្គការ​សំខាន់​ស្និទ្ធ​ចំណាប់ខ្មាំង​អ៊ី​ស្រាអែ​ល អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧​តុលា ឲ្យ​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​នោះ​ដល់​លោក ដោយ​វាយតម្លៃ​ថា​លោក​ត្រាំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​សម​ទទួល​បាន​ពានរង្វាន់​នេះ​។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស វេទិកា​គ្រួសារ​ចំណាប់ខ្មាំង​ដែល​ជាប់​នៅ​ហ្គា​ហ្សា​អះអាង​ថា លោក​ត្រាំ​សមជា​អ្នក​ទទួល ដោយសារ​ការ​តាំងចិត្ត​របស់​លោក​ស្ដារ​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​វេទិកា​នោះ​សរសេរ​ថា យើ់ង​ស្នើ​ដោយ​ទទូច​ដល់​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ដល់​លោក​ប្រធានាធិបតី​ត្រាំ ដោយសារ​លោក​សច្ចា​ថា នឹង​មិន​ឈប់​ការ​តស៊ូ​ឡើយ​បើ​ដរាបណា ចំណាប់ខ្មាំង​ចុង​ក្រោយ​មិន​បាន​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​បាន​។

ការ​អំពាវ​នោះ​ធ្វើ​ឡើង​ពេល​ដែល​ការ​ចរចា​ដោយ​ប្រយោល​រវាង​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់​កំពុង​ធ្វើ​នៅ​អេ​ហ្ស៊ី​ប ផ្អែក​លើ​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ សំដៅ​ឲ្យ​មានការ​ដោះ​លែង​ចំណាប់ខ្មាំង​ទាំងអស់​និង​បញ្ចប់សង្គ្រាម​នៅ​ជ្រោយ​ហ្គា​ហ្សា​។ ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ថា វា​ជា​ការ​ប្រមាថ​ចំពោះ​សហរដ្ឋអាមេរិក បើ​លោក​មិន​បាន​ទទួល​ពានរង្វាន់​នេះ ខណៈ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​នោះ​កាលពី​ឆ្នាំ​២០០៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ