ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការកសាងផ្លូវបេតុង និងផ្លូវ DBST ប្រវែងជាង៥.០០០ម៉ែត្រ ស្ថិតក្នុងឃុំទំនប់ តភ្ជាប់ទៅកាន់ឃុំត្រប់ ស្រុកបាធាយ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យ តាមដានការដ្ឋានខាងលើ រហូតរួចរាល់១០០% សំដៅធ្វើយ៉ាងណាឱ្យផ្លូវ១ខ្សែនេះ មានគុណភាពខ្ពស់ ដើម្បីបម្រើជាប្រយោជន៍ទុកជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ៕


ចែករំលែកព័តមាននេះ