ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តស្ទឹងត្រែងស្នើសុំជំនួយឧបករណ៍ទំនើបៗ ពិសេស”ដ្រូន” កំណត់មុខសញ្ញាសកម្មភាពល្មើសនេសាទទាន់ពេល

17 ម៉ោង មុន

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង ស្នើសុំជំនួយឧបករណ៍ទំនើបៗ ជាពិសេស”ដ្រូន” ផ្ដល់ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីកំណត់មុខសញ្ញាសកម្មភាពល្មើសនេសាទឱ្យបានទាន់ពេលវេលា។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ ខែតុលានេះ ថាកាលពីម្សិលមិញនេះ លោក…

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង ស្នើសុំជំនួយឧបករណ៍ទំនើបៗ ជាពិសេស”ដ្រូន” ផ្ដល់ជូនអាជ្ញាធរមានសមត្ថកិច្ច
ដើម្បីកំណត់មុខសញ្ញាសកម្មភាពល្មើសនេសាទឱ្យបានទាន់ពេលវេលា។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ ខែតុលានេះ ថាកាលពីម្សិលមិញនេះ លោក យឹម ផែន អភិបាលរងខេត្ត​ស្ទឹងត្រែងស្នើដល់បណ្តាអង្គការ ដែលជាដៃគូអភិវឌ្ឍន៍គិតគូរពិចារណាអំពីជំនួយឧបករណ៍ ទំនើបៗ ពិសេស “ដ្រូន” ឧបត្ថម្ភដល់សហគមន៍នេសាទបន្ថែម ក្រៅពីទូក កាណូត ដែលមានស្រាប់។

អភិបាលរងខេត្ត​ស្ទឹងត្រែង បានលើកឡើងថា ឧបករណ៍ ដ្រូន មានលទ្ធភាពអាច ហោះចាប់យករូបភាព សកម្មភាពជនល្មើស ពីលើអាកាសបាននិងទីឆ្ងាយ បានយ៉ាងងាយស្រួល និងទាន់ពេល។ ដោយលោកបានបញ្ជាក់បន្ថែមថា​ សម្រាប់ ទូក កាណូត ជនល្មើស សព្វថ្ងៃ មានលក្ខណៈ ល្បឿនលឿនដោយយើងអាច ប្រើដ្រូនថតក្នុងការកំណត់មុខសញ្ញាសកម្មភាពល្មើសនេសាទផងដែរ។

សូមជម្រាបជូនថា ការថ្លែងបែបនេះ ​របស់លោក យឹម ផែន អភិបាលរងខេត្ត​ស្ទឹងត្រែង នាឱកាសអញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំបណ្តាញសហគមន៍នេសាទដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាពក្នុងខេត្តស្ទឹងត្រែង នៅសាលប្រជុំធំ សាលាខេត្តស្ទឹងត្រែង​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ