ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឱ្យ​​ស្បែក​ស្អាត ត្រូវ​តែ​រក្សា​ទម្លាប់​៥​នេះ

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ទាំង​៥​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ? ពេល​ដែល​អ្នក​ចេញ​ក្រៅ​ម្តង​ៗ គួរតែ​លាប​ឡេ​ការពារ​កម្តៅ និង​ពាក់​អាវដៃវែង​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​។ ប្រសិនជា​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ ស្បែក​របស់​អ្នក​នឹង​ងាយ​ខូច​ខ្លាំង​ជាទី​បំផុត​។ មិន​ថា​បង្អែម ឬ​អាហារ​ទេ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ទាំង​៥​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ?

ពេល​ដែល​អ្នក​ចេញ​ក្រៅ​ម្តង​ៗ គួរតែ​លាប​ឡេ​ការពារ​កម្តៅ និង​ពាក់​អាវដៃវែង​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​។ ប្រសិនជា​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ ស្បែក​របស់​អ្នក​នឹង​ងាយ​ខូច​ខ្លាំង​ជាទី​បំផុត​។

មិន​ថា​បង្អែម ឬ​អាហារ​ទេ ឲ្យ​តែ​មាន​ផ្ទុក​ស្ករ​ខ្ពស់ អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ចាស់​មុន​អាយុ​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ពិសារ​បង្អែម ឬ​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ទើប​អាច​រក្សា​ស្បែក​ស្អាត​បាន​។

អាហារ​បំពង​ក៏​អ្នក​គួរតែ​កាត់​បន្ថយ​បរិភោគ​ដែរ ព្រោះ​វា​មាន​ផ្ទុក​ខ្លាញ់​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ស្អាត​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទើប​អាច​ជួយ​ស្បែក​អ្នក​ស្អាត​។

ការ​ហាត់ប្រាណ​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ការពារ​ស្បែក​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​។ ជា​ពិសេស ក៏​ជួយ​ជម្រុះ​ស្បែក​ចាស់​ចោល​ហើយ​បង្កើត​ស្បែក​ថ្មី​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជា​និច្ច​តែ​ម្តង​។
ចិត្ត​របស់​អ្នក​គួរតែ​សប្បាយ​ជា​និច្ច មិន​គួរ​តែងតែ​មួល​ម៉ៅ ជ្រួញ​ចិញ្ចើម និង​ធ្វើ​មុខស្អុយ​រហូត​ទេ ទើប​ស្បែក​អ្នក​អាច​នៅ​ក្មេង​ជា​និច្ច មិន​ងាយ​ចាស់​ជ្រាវ​ជ្រួញ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ