ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១៖០៥​នាទី​អធ្រាត្រ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១៖០៥​នាទី​អធ្រាត្រ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ស្ថិត​ត្រង់​ចំណុច ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មានឈ្មោះ ៖
១៖ ឈ្មោះ ទក ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ
២៖ ឈ្មោះ កែវ សាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ​។

សម្ភារៈ​ដកហូត​រួម​មាន ៖ ដែក​សំប៉ែត​មុខស្រួច​ចំនួន​១​ដើម និង​សោរ​ទីប​លេខ​៨ ចំនួន​១​ដើម (​ឧបករណ៍​សម្រាប់​កាច់​សោ​រក​ម៉ូតូ​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក Yamaha Nouvo ពណ៌​ស​-​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1L-4471 ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ