សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាស នាថ្ងៃទី៧ តុលា ថា បានស្ទាក់កម្ទេចដ្រូនអ៊ុយក្រែន២១០គ្រឿងកាលពីយប់ និងពេលព្រឹក ដែលនោះជាការវាយប្រហារខ្លាំងក្លាមួយរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ីវិញ តាំងពីចាប់ផ្ដើមការវាយលុករបស់ក្រុងមូស្គូលើអ៊ុយក្រែន ពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ មក។

រវាងម៉ោង៦មកម៉ោង៧ព្រឹក ថ្ងៃទី៧តុលា ដ្រូនអ៊ុយក្រែន២៥គ្រឿង ត្រូវបានកម្ទេច ក្នុងនោះ១៦គ្រឿងពីលើសមុទ្រខ្មៅ។ នេះបើតាមការអះអាងរបស់ក្រសូងការពារប្រទេសរុស្ស៊ី ។ ក្រៅពីការវាយប្រហារនៅតំបន់គួរស្ក៍រុស្ស៊ីដែលដ្រូន៦២គ្រឿងត្រូវបានកម្ទេច និងវាយប្រហារក្រុងបែលហ្គោរ៉ូដជាប់ព្រំដែនជាមួយអ៊ុយក្រែនដែលដ្រូនអ៊ុយក្រែន៣១គ្រឿងត្រូវបានបាញ់ទម្លាក់ ដ្រូន៣០គ្រឿងទៀតក៏រងការកម្ទេចដែរនៅតំបន់នីសនីណូវហ្គោរ៉ូដខាងកើតក្រុងមូស្គូ។ នៅតំបន់នោះការវាយប្រហាររបស់អ៊ុយក្រែន សំដៅជាពិសេសតំបន់ឧស្សាហកម្ម DZERJINSK ដែលមានរោងចក្រគីមីជាច្រើន។
ម្យ៉ាងវិញទៀត ការវាយប្រហារមួយរបស់ដ្រូនអ៊ុយក្រែន សំដៅនាយប់ថ្ងៃទី៦តុលា លើទីតាំងឧស្សាហកមុ្មនៅក្រុងទីអ៊ូមេនតំបន់ស៊ីបេរី ដែលទីក្រុងនោះស្ថិតនៅចម្ងាយដល់ទៅ១៨០០គីឡូម៉ែត្រពីអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ