ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ​​ឃាត់យុវជន​​ប្រុស​ស្រី​៨​នាក់ ក្រោយ​វាយ​គ្នា​ក្នុង​ហាង KOI បញ្ជូន​ទៅ​តុលាការ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជាយុវជន​​ប្រុស​ស្រី ចំនួន​០៨​នាក់ ក្នុង​ចំណោម​នោះ​គេ​ស្គាល់​ថា​ជាតា​រា TikTok ផងនោះ ដែល​វាយ​គ្នា​ក្នុង​ហាង KOI ផ្អើល​ពេញ​បណ្តាញ​សង្គម​កាលពី​យប់មិញ​នេះ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជាយុវជន​​ប្រុស​ស្រី ចំនួន​០៨​នាក់ ក្នុង​ចំណោម​នោះ​គេ​ស្គាល់​ថា​ជាតា​រា TikTok ផងនោះ ដែល​វាយ​គ្នា​ក្នុង​ហាង KOI ផ្អើល​ពេញ​បណ្តាញ​សង្គម​កាលពី​យប់មិញ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​អស់ហើយ និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានអោយ​ដឹង​ថា មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា នៅ​ចំណុច​ហាង KOI ក្នុង​កោះ​ពេ​ជ្យ ផ្លូវ​វិ​ថី​កោះ​ពេ​ជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ ។ លុះ​មក​ដល់​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក៏​បាន​ទៅ​ដេក​ផ្ទះ​ជួល​ជុំ​គ្នា ជា​ធម្មតា ។ ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ចំនួន​០៨​នាក់ និង​ម៉ូតូ​២​គ្រឿង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន ០៨​នាក់ រួម​មាន ៖
១-​ឈ្មោះ ហឿ​ប ធា​រ៉ា ហៅ Jing ភេទ​ស្រី អាយុ​១៩ ឆ្នាំ
២-​ឈ្មោះ ចាន់ ស្រីរ​ត្ន័ ហៅ​ទ្បា​ក់ ភេទ​ស្រី អាយុ​២២​ឆ្នាំ
៣. ឈ្មោះ ឈួ​ន លី​សា ហៅ សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ
៤. ឈ្មោះ ទូច ស្រី​លី​ន ហៅ លី​ន ភេទ ប្រុស អាយុ​១៩​ឆ្នាំ
៥. ឈ្មោះ ខេន ចំណាន ហៅ​សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
៦. ឈ្មោះ ទៀន លី​ហាក់ ហៅ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
៧.​ឈ្មោះ ម៉ឹង សុ​ផានិត ហៅ និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
៨.​ឈ្មោះ ហួត គឹ​ម​ឈិ ន ហៅ ឈិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ