ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី៖ មន្ទីរព័ត៌មានបង្កើនសកម្មភាពគ្រប់គ្រងព័ត៌មាន និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម ដើម្បីរក្សាសុខសន្តិភាព

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​ បច្ចេកវិទ្យា​បាន​រីក​ចម្រើន​យ៉ាង​សំបូរ​បែប មហាជន​ទូទៅ​តែង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​បណ្តាញ​នានា ជា​ពិសេស ​គឺ​បណ្តាញ​សង្គម ដែល​គេ​អាច​មើល​ឃើញ ​និង​ស្តាប់​ឮ​គ្រប់​ហេតុការណ៍​​ដែល​កើត​មាន​ជុំវិញ​ពិភពលោក​ ។​…

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​ បច្ចេកវិទ្យា​បាន​រីក​ចម្រើន​យ៉ាង​សំបូរ​បែប មហាជន​ទូទៅ​តែង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​បណ្តាញ​នានា ជា​ពិសេស ​គឺ​បណ្តាញ​សង្គម ដែល​គេ​អាច​មើល​ឃើញ ​និង​ស្តាប់​ឮ​គ្រប់​ហេតុការណ៍​​ដែល​កើត​មាន​ជុំវិញ​ពិភពលោក​ ។​ ទន្ទឹម​នឹង​កា​រវិ​ឌ្ឍ​ន៍​ឥត​ឈប់​ឈរ​របស់​បច្ចេកវិទ្យា គេ​បាន​មើលឃើញ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ញុះ​ញង់តាម​រយៈ​បណ្តាញ​ព័ត៌មាន​ពី​សំណាក់​ជនខិលខូច​បាន​បង្ក​បាតុភាពឱ្យសង្គម​មាន​ភាព​ចលាចល​រំខាន​ដល់​ការ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ផង​ដែរ​ ។

ដើម្បី​បន្សាប​ឥ​ទ្ឋិ​ពល​អវិជ្ជមាន​ពី​ក្រុមប្រឆាំង​អគតិ និង​អ្នក​ធ្វើ​មាតិការ​ក្លែងបន្លំ​សភាព​ការណ៍​នានា​​ក្នុង​មូលដ្ឋាន មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​បាន​សស្រាក់សស្រាំ​ធ្វើ​ការងារ​កាន់តែ​សកម្ម​ទៅ​លើ​ការ​គាំទ្រ​ដល់​គណៈ​បញ្ជាការ​ឯកភាព និង​រដ្ឋបាល​ខេត្ត​លើ​ការងារ​គ្រប់គ្រង​សាធារណ​មតិ គ្រប់គ្រង​ព័ត៌មាន និង​សាធារណៈមតិ​មហាជន ដោយ​តាមដាន​ព័ត៌មាន​ធ្វើការ​ឆ្លើយ​តប​បកស្រាយ ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិ​បាល រួម​ទាំង​ដំណើរការ​អភិវឌ្ឍ​ន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ជា​ពិសេស​ បាន​ទប់ស្កាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ទាន់​ពេលវេលា​ជា​ច្រើន​ករណី​ ។

កន្លង​មក ​ក្រោម​ការ​ដឹកនាំ ​និង​គាំទ្រ​ពី​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្រុម​ការងារ​សាធារណ​មតិ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី ត្រូវ​បាន​បង្កើត​ឡើង និង​បន្ត​បង្កើន​សកម្មភាព​តួនាទី​របស់​ខ្លួន ជា​ជំនួយការ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ជា​ពិសេស​ កិច្ច​ការងារ​សាធារណ​មតិ និង​កិច្ច​ការងារ​ព័ត៌មាន​ទូទៅ អំពី​ការ​អភិវឌ្ឍ​រីក​ចំរើន​របស់​ខេត្ត និង​បាន​ផ្សព្វផ្សាយ​អំពី​ស​មិ​ទ្ធ​​ផល​ជា​ច្រើន ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​នា​ពេល​កន្លង​មក ក្នុង​ការ​បញ្ជ្រាប​ជូន​យ៉ាង​ទូលំ​ទូលាយ​ទៅ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ។​ទន្ទឹម​និង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​មុខ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី ក៏​បាន​ខិតខំ​ពង្រឹងសមត្ថភាព ចំណេះ​ជំនាញ​របស់​ខ្លួន ហើយ​ខិតខំ​កែ​ច្នៃ​ទៅ​លើ​អ្វី​ដែល​មាន​ស្រាប់​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធ​ភាព​ការងារ​ព័ត៌មាន ​។

លោក សុ​ន សា​រឿ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​ បរិ​បទ​ទំនើប​កម្ម​ឌី​ជី​ថ​ល បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ទទួល​បាន​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ​។ ​តែ​មន្ត្រី​របស់​យើង​បាន​ធ្វើ​បុ​រេ​សកម្ម ជាមួយ​ការ​គ្រប់គ្រង​សារ​ធារ​ណ​មតិ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​។

លោក សុ​ន សា​រឿ​ន មាន​ប្រសាសន៍​បន្ត​ថា ការងារ​ព័ត៌មាន​គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​មិន​អាច​ខ្វះ​ព័ត៌មាន​បាន​នោះ​ទេ​។ ​ដូច្នេះ​ហើយ​ ការងារ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី គឺ​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត ដល់​សាធារណជន​ទូទៅ ដោយ​ជ្រើសរើស​យក​ព័ត៌មាន​ណា​មក​សរសេរ​ឱ្យ​មាន​ភាព​ទាក់ទាញ ហើយ​ព្រឹ​ត្ត​ការណ៍ ដែល​កើតឡើង​នោះ​គួរ​ដាក់​ផ្សាយ ឬ​អត់ ហើយ​បាន​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​អាន និង​សង្គម ។ ​មិន​ត្រឹម​ប៉ុណ្ណោះ ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ក៏​មាន​តួនាទី​ក្នុង​ការ​ចូលរួម​ថែរក្សា​ស្ថិរ​ភាព​សង្គម និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​រក្សា​សន្តិសុខ​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ