ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ភាព​មិនមែន​ជា​បញ្ហា​បុគ្គល​ទេ​ ! តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់​ក្នុង​ការ​លុប​បំបាត់​ផ្នត់គំនិត និង​លើកកម្ពស់​សមភាព

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​មាន​ពិការ​ភាព​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ពិភពលោក ។ បើ​ទោះបីជា​បងប្អូន​ខ្លះ ជា​មនុស្ស​មាន​ពិការ​ភាព តែ​គាត់​មាន​លក្ខណៈ​ពិសេស និង​សមត្ថភាព​ដ៏​រឹង​មាំ ដែល​យើង​គួរតែ​ឱ្យ​តម្លៃ និង​ទទួលស្គាល់…

រាជធានី​ភ្នំពេញ ៖ មនុស្ស​មាន​ពិការ​ភាព​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ពិភពលោក ។ បើ​ទោះបីជា​បងប្អូន​ខ្លះ ជា​មនុស្ស​មាន​ពិការ​ភាព តែ​គាត់​មាន​លក្ខណៈ​ពិសេស និង​សមត្ថភាព​ដ៏​រឹង​មាំ ដែល​យើង​គួរតែ​ឱ្យ​តម្លៃ និង​ទទួលស្គាល់ ជា​ជាង​ផ្តោត​តែ​លើ​ភាព​ខ្វះខាត​របស់​ពួក​គេ ។ ព្រោះ​មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ចំណុចខ្លាំង​រៀង​ៗ​ខ្លួន ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា ៖ ជន​មាន​ពិការ​ភាព​មាន​ចំនួន​១៦​ភាគរយ នៃ​ប្រជាជន​ពិភពលោក ។ អ្វី​ដែល​ស្មាន​មិន​ដល់​នោះ ទោះបីជា​បងប្អូន​គាត់​ជា​ជន​មាន​ពិការ​ភាព​ក្តី ក៏​គាត់​មាន​ភាព​ខ្លាំង និង​គុណសម្បត្តិ​ជា​ច្រើន​ដែល​កើត​ចេញពី​បទ​ពិសោធន៍​ប្លែក​ៗ​របស់​ពួក​គេ ក្នុង​ការ​រស់នៅ និង​សម្រប​ខ្លួន​ទៅ​នឹង​ឧបសគ្គ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ដោយ​ជំនួស​ឱ្យ​ការ​ផ្តោត​លើ​អ្វី​ដែល​ពួក​គេ មិន​អាច​ធ្វើ​បាន វា​ជា​រឿង​សំខាន់ ក្នុង​ការ​ទទួលស្គាល់​នូវ​សមត្ថភាព​ពិសេស​ៗ​របស់​ពួក​គេ ។

ជាក់ស្តែង​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា នា​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​«​ការ​លើកកម្ពស់​សមភាព​ពិការ​ភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ដែល​រៀបចំ​ឡើង​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​អង្គការ​ជន​ពិការ​កម្ពុជា នៅ​ស​ណ្ធា​គារ​កាំ​បូ​ឌី​យ៉ា ។

រូបតំណាងដោយ AI

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ លោក ស្លេះ អាល់​ហ្វី​ន អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា ពិការ​ភាព​មិនមែន​ជា​បញ្ហា​បុគ្គល​ទេ ប៉ុន្តែ​ជា​បញ្ហា​សង្គម​ដែល​អាច​ដោះស្រាយ​បាន​ដោយ​មានការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា ។ ក្នុង​នាម​ជា​ក្រុម​មួយ​សង្គម​មួយ​ដែល​ងា​យ​រង​គ្រោះ​បំផុត​នៅ​លើ​ពិ​ភ​ពេ​លោក ។ ទោះ​យ៉ាងណា ពួក​គេ​ច្រើន​ត្រូវ​បាន​គេ​មើល​រំលង និង​ផាត់​ចេញ​ជា​ប្រព័ន្ធ​ពី​វិសាលភាព​ផ្សាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ក្នុង​ករណី​កម្រ ដែល​ពួក​គេ​ត្រូវ​បាន​រាប់​បញ្ចូល ការ​ពណ៌នា​អំពី​ពួក​គេ​ច្រើន​តែ​មាន​បង្កប់​ផ្នត់គំនិត ។ ការណ៍​នេះ​ជះ​ផល​អវិជ្ជមាន​ដល់​ការ​រ​យល់​ឃើញ​ជា​សាធារណៈ ហើយ​ក្នុង​រយៈពេល​វែង មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​មាន​ពិការ​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បដិសេធ​ការ​ទទួល​បាន​សិទ្ធិ​របស់​ពួក​គេ​ទៀត​ផង ។

លោក​បាន​បន្ថែម​ទៀត​ថា ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សោ​យ​មាន​តួនាទី​លុប​បំបាត់​ឧបសគ្គ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ទាំង​ជន​មាន​ពិការ​ភាព​អាច​អនុវត្ត​សិទ្ធិ និង​សេរីភាព​របស់​ពួក​គេ​បាន​យ៉ាង​ពេញលេញ និង​រួមចំណែក​ដល់​សង្គម​ដែល​កាន់តែ​មាន​បរិ​យា​បន្ន ។

បន្ថែម​ពី​នេះ​ទៀត លោកស្រី​សាវតា ច័ន្ទ​គ្រឹ​ស្នា នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​(WMC) បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​បង្កើត​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​ប្រកបដោយ​ភាព​ច្រមុះ សមភាព និង​បរិ​យា​បន្ន​ស្រប​តាម​គោលការណ៍ មិន​ទុក​ឱ្យ​នរណា​ម្នាក់​ចោល​ឡើយ (Leave No One Behind) ។ ការ​អភិវឌ្ឍន និង​កំណើនសេដ្ឋកិច្ច​ត្រូវ​តែ​ផ្តល់​ផលប្រយោជន៍​ដល់ មនុស្ស​គ្រប់​រូប ដោយ​គ្មាន​ការ​រើសអើង ឬ​ទុក​ចោល​ក្រុម​ណាមួយ​ឡើយ ទោះបីជា​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ឬ​ងាយ​រង​គ្រោះ​បំផុត​ក៏​ដោយ ។

សូម​បញ្ជាក់​ថា ជន​មាន​ពិការ​ភាព មិនមែន​ជា​បន្ទុក ឬ​ជន​ដែល​គួរ​ឱ្យ​អាណិត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ជា កម្លាំង​ដ៏​សំខាន់ មួយ​របស់​សង្គម​ជាតិ ។ ជាមួយនឹង​ចំនួន​ប្រមាណ​១៦ ភាគរយ នៃ​ប្រជាជន​ពិភពលោក ពួក​គេ​តំណាង​ឱ្យ​ក្រុម​ដ៏​ធំ​មួយ​ដែល​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ប្លែក​ៗ ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ