ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងថៃបង្កើនកិច្ចសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នគរបាល​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នគរបាល​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស៊ា​ង ធា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា នឹង​ជួប​ប្រជុំ​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​ពិនិត្យ​លើ​ការ​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​។

ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ភាគី​ទាំង​ពីរ​ក៏​គ្រោង​នឹង​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ។ កិច្ចប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ និង​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​រយៈពេល​១​សបា្ត​ហ៍ ដើម្បី​បង្កើត​ក្រុមការងារ​ចម្រុះ​ដែល​ទទួល​ភារកិច្ច​លើ​ការ​រៀបចំ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​រាល់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ជាមួយ​គ្នា​នេះ កម្ពុជា​សង្ឃឹមថា រដ្ឋាភិបាល​ថៃ​នឹង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូច​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ