ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​១ខ្សែប្រវែង​ជិត​១០០​ម៉ែត្រ​​ បែក​ភក់ជ្រាំ​បង្ក​ការលំបាកដល់ពលរដ្ឋ​និង​សិស្ស​ធ្វើដំណើរ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​១ខ្សែ​ប្រវែង​ជិត​១០០​ម៉ែត្រ​ ​នៅរដូវវស្សាមានភ្លៀងធ្លាក់បែក​ភក់ជ្រាំ​បង្ក​ការលំបាក់ដល់​ប្រជាពលរដ្ឋ​និង​សិស្ស​ ​នៅ​ភូមិ​ចំការ​ក្រូច សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។ នេះបើតាមការឱ្យដឹងពីប្រជាពលរដ្ឋកាលពីថ្ងៃ​ទី​១៥ ខែកញ្ញា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​១ខ្សែ​ប្រវែង​ជិត​១០០​ម៉ែត្រ​ ​នៅរដូវវស្សាមានភ្លៀងធ្លាក់បែក​ភក់ជ្រាំ​បង្ក​ការលំបាក់ដល់​ប្រជាពលរដ្ឋ​និង​សិស្ស​ ​នៅ​ភូមិ​ចំការ​ក្រូច សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។ នេះបើតាមការឱ្យដឹងពីប្រជាពលរដ្ឋកាលពីថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​ ។

ប្រជាពលរដ្ឋ​បាន​​​ឱ្យដឹង​ថា​ ​ផ្លូវ​ដែល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ​​ កំពុងបង្កការលំបាកដល់​ប្រជាពលរដ្ឋ​និង​សិស្ស​ក្នុងការធ្វើដំណើរ​ទៅ​មក​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ បណ្តាល​ឱ្យ​បែក​ភក់​ជ្រាំ នៅ​ពេល​ប្រជាពលរដ្ឋ​និង​សិស្ស​ឆ្លងកាត់​ពិត​ជួប​ការ​លំបាក ចំណែកសិស្ស​ទៅ​រៀន​ជិះម៉ូតូ ឬកង់​ឆ្លងកាត់​ត្រូវ​ប្រឡាក់​ភក់​រឺ​ដួល​ជា​ញឹក​ញ៉ាប់​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ផ្លូវ​១​ខ្សែ​នេះ​គឺ​ខូច​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ​តែ​កាលពី​ចុងខែ​មុន​ឃើញ​អាជ្ញាធរ​បាន​យក​អ៊ែ​ស្កា​វ៉ាទ័រ​មក​ឈូសឆាយ​ហើយ​ទុក​ចោល​បណ្តាល​បែក​ភក់​ហើយ​សង្ឃឹមថា​អាជ្ញាធរ​ទាំង​សង្កាត់​/​ក្រុង​និង​ខេត្ត​ នឹង​​ធ្វើការ​ជួសជុល​រឺក​សាង​ឆាប់​ៗ​នេះ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​និង​សិស្ស​ទៅ​មក​បាន​ដោយ​ងាយស្រួល ​លែង​លំបាក​ដូច​ពេល​នេះ​។

អាជ្ញាធរ​សង្កាត់​ទឹកថ្លា​ធ្លាប់​ប្រាប់​ថា​៖​ផ្ហូ​វ​១​ខ្សែ​នេះ​គឺជា​គម្រោង​មូល​និ​ធិ​ឃុំ​/​សង្កាត់​ជា​អ្នក​កសាង​ដោយ​គម្រោង​ផ្លូវ​បេតុង​តែ​ពេល​នេះ​ដោយ​ក្រុមហ៊ុន​កំពុង​កសាង​ផ្លូវ​ក្បែរ​គ្នា​ក្រោយ​រួចរាល់​និង​បន្ត​ទៅ​កសាង​ផ្លូវ​ដែល​បែក​ភក់​ពេល​នេះ​អាច​ថា​មិនយូរ​ហើយក៍​មិនឆាប់​ដែរ​ព្រោះ​រដូវវស្សា​ភ្លៀង​ជោគ​ជាំ​តែ​គម្រោង​ផ្លូវ​នេះ​និង​កសាង​អោយ​រួចរាល់​ឆាប់​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ