ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ៖ ការដឹកលើស ទម្ងន់មិនមែនត្រឹមតែប៉ះពាល់ផ្លូវប៉ុណ្ណោះទេ តែ ប៉ះពាល់ដល់អាយុជីវិតទៀត

3 ម៉ោង មុន

ខេត្តសៀមរាប ៖ មន្ត្រីជានខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ទាំងអស់ ឱ្យ​មានការ​គោរព​ច្បាប់ ដោយ​មិន​ត្រូវ​ដឹក​ទំនិញ​លើស​ទម្ងន់ ដែល​ច្បាប់​កំណត់​នោះ​ទេ ព្រោះ​ការ​ដឹក​ជញ្ជូន​លើស​ទំងន់​គឺ​មិនមែន​មាន​តែ​ផល​ប៉ះពាល់​ដល់​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​អាយុជីវិត…

ខេត្តសៀមរាប ៖ មន្ត្រីជានខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ទាំងអស់ ឱ្យ​មានការ​គោរព​ច្បាប់ ដោយ​មិន​ត្រូវ​ដឹក​ទំនិញ​លើស​ទម្ងន់ ដែល​ច្បាប់​កំណត់​នោះ​ទេ ព្រោះ​ការ​ដឹក​ជញ្ជូន​លើស​ទំងន់​គឺ​មិនមែន​មាន​តែ​ផល​ប៉ះពាល់​ដល់​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​អាយុជីវិត និង​សេដ្ឋកិច្ច​សង្គម​ទាំងមូល ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជូន​អ្នក​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ការ​ដឹក​លើស​ទម្ងន់​នៅ​តែ​ជា​បញ្ហា​ប្រឈម ខណៈ​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​គ្រប់​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ទប់ស្កាត់ ដូច​ជា ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​ពាក់ព័ន្ធ ការ​ចាប់​ពិន័យ​ជា​ថវិកា ការ​ដកហូត​យានយន្ត​ទុកជា​ដើម ដែល​វិធានការ​ទាំងអស់​នេះ ឃើញ​ថា​បញ្ហា​ដឹក​លើស​ទម្ងន់​នេះ​មានការ​ថមថយ​ចុះ​ជា​បណ្តើរ​ៗ​។

ឯកឧត្តម សេង ឈួ​ន បន្ត​ថា ការ​ដឹក​លើស​ទម្ងន់​វា​បាន​ជះ​ឥទ្ធិពល​អាក្រក់ ក្រៅពី​ការ​បំផ្លាញ​ផ្លូវថ្នល់ វា​បាន​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​អាយុជីវិត​ប្រជាជន និង​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូល ។ បើ​ទោះបីជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​រក្សា​ឥរិយាបថ​ទន់ភ្លន់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​គតិ​យុ​ត្ត​នានា ដោយ​សំដៅ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​ទទួលទាន​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ ។

លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ដសៀមរាប បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹក​ជញ្ជូន​នៅ​ក្នុង​ខេត្ដសៀមរាប​ទាំងអស់ ត្រូវ​ក្ដាប់​ឲ្យ​បាន​នូវ​ទិន្នន័យ​នៃ​ការ​ដឹក​ជញ្ជូន​របស់​រថយន្ដ​ធន់​ធ្ងន់​លើស​កម្រិត និង​ចាត់វិធានការ​ណ៍​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​រថយន្ត​ណា​ដែល​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ។

ជាមួយ​គ្នា​នេះ ក៏​សូមអ្នក​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គោរព​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន សំដៅ​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ឈាន​ទៅ​ចូលរួម​លុប​បំបាត់​សកម្មភាព​អនាធិបតេយ្យ​នៃ​ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។

លោក លឿម រស្មី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ការ​អនុវត្ត​ច្បាប់​អនុ​គណៈកម្មការ​សុវត្ថិភាព​ចារ​ចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​១ ០២២​គ្រឿង ក្នុង​នោះ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​២៩៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ