ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យីង ឡាក់ គ្មានទ្រព្យ ឬរកស៊ីណាមួយនៅកម្ពុជាទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ថា…
រាជធានីភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ថា…
រាជធានីភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ថា «ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ»។
នៅក្នុងសំណេរលើបណ្ដាញទំនាក់ទំនងសង្គម របស់សម្ដេចតេជោ បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នោះថា ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ឯកឧត្តម ថាក់ ស៊ីន ផងដែរ ។
មិនថាឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់ គឺបង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ ។
សម្ដេចតេជោបានគូសបញ្ជាក់ថា ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំ មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ ។
ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរ មិនកុហក ភូតភរ មួលបង្កាច់ ប្រឌិតរឿងខុសការពិត ។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ ៕
ចែករំលែកព័តមាននេះ