ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ហ្វ៊ី​លី​ពី​នបើក​បុ.ក​ដោយ​ចេតនាជាមួយនាវាចិន​

1 នាទី មុន

ប្រទេស​ចិន​-​ហ្វ៊ី​លី​ពី​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​ថា កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ថ្លែង​ថា នាវា​ផ្លូវការ​មួយ​របស់​ហ្វ៊ី​លី​ពី​ន បាន​បើក​បុក​ដោយ​ចេតនា​នាវា​មួយ​គ្រឿង​របស់​ខ្លួន ក្នុង​ដែនទឹក​ចិន​នៃ​សមុទ្រ​ចិន​ខាងត្បូង ជិត​កោះ​HUANGYAN DAO កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​កញ្ញា​។…

ប្រទេស​ចិន​-​ហ្វ៊ី​លី​ពី​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​ថា កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ថ្លែង​ថា នាវា​ផ្លូវការ​មួយ​របស់​ហ្វ៊ី​លី​ពី​ន បាន​បើក​បុក​ដោយ​ចេតនា​នាវា​មួយ​គ្រឿង​របស់​ខ្លួន ក្នុង​ដែនទឹក​ចិន​នៃ​សមុទ្រ​ចិន​ខាងត្បូង ជិត​កោះ​HUANGYAN DAO កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​កញ្ញា​។

លោក​ហ្គា​ន​យូ​អ្នកនាំពាក្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​គូសបញ្ជាក់​ថា នាវា​ផ្លូវការ​របស់​ហ្វ៊ី​លី​ពី​ន​ជាង​១០​គ្រឿង នា​ថ្ងៃ​ទី​១៦​កញ្ញា​បាន​បើក​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​ចិន​ជិត​កោះ​HUANGYAN DAO​។ ពេល​នោះ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​យើង បាន​ចាត់វិធានការ​ត្រួតត្រា​យោង​តាម​ច្បាប់​ពិសេស​បាញ់​ព្រមាន ត្រួតត្រា​ផ្លូវ​ធ្វើ​នាវាចរណ៍​និង​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​បណ្ដា​នាវា​ហ្វ៊ី​លី​ពី​ន​។

ក៏​ប៉ុន្តែ​នា​វេលា​ម៉ោង​១០​ព្រឹក នាវា​១​គ្រឿងក្នុង​ចំណោម​នាវា​ហ្វ៊ី​លី​ពី​ន​ទាំងនោះ ដែល​មាន​លេខ​៣០១៤ បាន​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ព្រមាន​ច្រើន​លើក​របស់​ភាគី​ចិន ហើយ​មក​បុក​ដោយ​ចេតនា​នាវា​១​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ដែល​ជា​អំពើ​គ្មាន​វិជ្ជាជីវៈ​និង​គ្រោះថ្នាក់​។

អ្នកនាំពាក្យ​រូប​នេះ​គូសបញ្ជាក់​ទៀត​ថា នោះ​ជា​ការ​រំលោភ​បំពាន​ដោយ​ចេតនា និង​ជា​អំពើ​បង្កហេតុ​របស់​ភាគី​ហ្វ៊ី​លី​ពី​ន ហើយ​ភាគី​ហ្វ៊ី​លី​ពី​ន​ត្រូវ​តែ​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​បុក​នោះ​។ ចំណែក​ហ្វ៊ី​លី​ពី​ន​វិញ​បាន​ចោទប្រកាន់​នាវា​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ថា​បុក​នាវា​របស់​ខ្លួន ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ