ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ការ​លោត​នៃ​តម្លៃ​មាស​នៅ​តែ​បន្ត មុនពេល​ឡើង​ដល់៤ ៨០០​ដុល្លារ​/​តម្លឹង នៅ​ឆ្នាំ​ក្រោយ

1 នាទី មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​ពី​មុន នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២៥ ជំរុញ​ដោយ​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក មុន​ពេល​កិច្ចប្រជុំ​គោលនយោបាយ​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) នៅ​ស​ប្តា​ហ៍​នេះ…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​ពី​មុន នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២៥ ជំរុញ​ដោយ​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក មុន​ពេល​កិច្ចប្រជុំ​គោលនយោបាយ​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) នៅ​ស​ប្តា​ហ៍​នេះ ដែល​ជា​កិច្ចប្រជុំ​ត្រូវ​បាន​រំពឹង​ខ្ពស់​ថា​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ដល់ ៣ ៦៩៣​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៤៤៩​ដុល្លារ​ក្នុង​១​តម្លឹង​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន មុន​ពេល​រក្សា​តម្លៃ​មក​ត្រឹម ៣ ៦៩១​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៤៤៦​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ២:៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​)​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ លើ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា កន្លង​ទៅ បាន​អំពាវនាវ​លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​ក ដើម្បី​អនុវត្ត​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ក្នុង​កម្រិត​ខ្ពស់​មួយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​។ បណ្តា​វិនិយោគិន​កំពុង​កំណត់​អត្រា​នៃ​ការ​កាត់​បន្ថយ ២៥​ពិន្ទុ​មូលដ្ឋាន នៅ​បិទ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ជាមួយ​ឱកាស​តិចតួចស្តួចស្តើង​ដែល​រំពឹង​ថា​នឹង​អាច​ឈាន​ដល់ ៥០​ពិន្ទុ​មូលដ្ឋាន​។

ក្រឡេក​ទៅ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ជួញដូរ​នៅ​ក្នុង​កម្រិត​ទាប​ជិត​២​កន្លះ​ខែ បើ​ធៀប​នឹង​ប្រាក់​អឺ​រ៉ូ​។ ដុំ​មាស ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត អំឡុង​ពេល​នៃ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល និង​ភូមិសាស្ត្រ​នយោបាយ ហើយ​តម្លៃ​តែងតែ​កើនឡើង​នៅ​ពេល​មានការ​អត្រា​ប្រាក់​ទាប​។

បណ្តា​ពាណិជ្ជករ និង​អ្នកជំនាញ​លើក​ឡើង​ថា តម្លៃ​មាស​នឹង​បន្ត​កើនឡើង​ឥត​ឈប់​ឈរ ដល់​បំណាច់​ឆ្នាំ​នេះ មុន​ពេល​ឈាន​ដល់​ការ​ទម្លុះ​របា​តម្លៃ​៤​ពាន់​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង ឬ ៤ ៨១៩​ដុល្លារ​ក្នុង​១​តម្លឹង នៅ​ឆ្នាំ​ក្រោយ​។

អ្នកស្រី Renisha Chainani ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Augmont ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា បាន​ថ្លែង​នៅ​ក្រៅ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ទីផ្សារ​មាស​របស់​ឥណ្ឌា​ថា ការ​លោត​របស់​តម្លៃ​មាស​រយៈពេល​វែង​មើលទៅ​នៅ​ដដែល ដោយសារ​តម្រូវការ​ខ្ពស់ ពិសេស​ពី​បណ្តា​ធនាគារកណ្តាល និង​មូលនិធិ​វិនិយោគ​បន្ត​កើនឡើង​ក្នុង​ល្បឿន​កាន់តែ​លឿន​។

អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​មាស​ស្ថិត​ក្នុង​ការ​ជួញដូរ​លើស ហើយ​អាច​ឃើញ​ការ​កែតម្រូវ ៥ ទៅ ៦% ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ មុន​ពេល​កើនឡើង​ខ្ពស់​ម្តងទៀត ដើម្បី​ឈាន​ដល់​កម្រិត​កំណត់​ត្រា​ថ្មី​លើស​ពី ៤ ២០០​ដុល្លារ​ក្នុង​១​អោន ឬ ៥ ០៦០​ដុល្លារ​ក្នុង​១​តម្លឹង នៅ​ឆ្នាំ​ក្រោយ​។

ចំណែក​លោក Nicholas Frappell ប្រធាន​ទីផ្សារ​សកល​នៃ​ក្រុមហ៊ុន ABC ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា «​បណ្តា​អ្នកវិភាគ​បាន​និង​កំពុង​ការពារ​តម្លៃ​មាស​ឱ្យ​ឡើង​ដល់ ៤​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​២០២៦​។ ប៉ុន្តែ​វា​ពិតជា​ពិបាក​អារកាត់​ខ្លាំង​ណាស់ ព្រោះតែ​រាល់​ការ​ព្យាករណ៍​ដែល​យើង​បានឃើញ​តម្លៃ​បាន​ឈាន​ដល់​កម្រិត​នោះ គឺ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ