ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ធំ ដឹកនាំគណៈប្រតិភូឡាវ ទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅស្រុកកំពង់ស្វាយ

2 ម៉ោង មុន

ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ឯកឧត្តម…

ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ឯកឧត្តម Athsaphangthong SIPHANDONE អភិបាល​រដ្ឋធានី​វៀង​ច័ន្ទ​ន៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ អញ្ជើញ​ទស្សនកិច្ច​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន MIRARTH Agritech របស់​ប្រទេស​ជប៉ុន ដែល​កំពុង​វិនិយោគ​ធ្វើការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​នាំ​ចេញ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​អា​រ័ក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។

នោះ​ក្នុង​នោះ​ដែរ រោងចក្រ​កែ​ច្នៃ​ស្វាយចន្ទី​នេះ នឹង​ក្លាយជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ខេត្តកំពង់ធំ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​អំពី​ដំណើរការ​នៃ​ការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ រួម​ជាមួយ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន MIRARTH Agritech និង​ជួប​សំណេះសំណាល​ជាមួយ និង​បងប្អូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន MIRARTH Agritech បាន​ជម្រាប​ជូន​គណៈប្រតិភូ អំពី​ខ្សែ​ច្រវាក់​នៃ​ការ​កែ​ច្នៃ​គ្រប់​ស្វាយចន្ទី ដោយ​រួម​ទាំង​បច្ចេកទេស​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ទទួល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ពី​សហគមន៍​មួយ​ចំនួន ដូច​ជា​សហគមន៍​សាលា​វិស័យ សហគមន៍​ឃុំ​ក្រយា និង​សហគមន៍​ស​ន្ទុ​ក ព្រមទាំង​សហគមន៍​ទំនើប​ទាំង​៣ ស្ថិត​ក្នុង​ខេត្តកំពង់ធំ​ផង​ដែរ​។​ក្រុមហ៊ុន​កំពុងធ្វើការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ស្រស់​ចំនួន ៦​តោន​ក្នុង​១​ថ្ងៃ (​សមត្ថភាព​១០​តោន​គ្រាប់​ស្រស់​ក្នុង​១​ថ្ងៃ​) ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​។ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ស្រស់​ឱ្យ​ឡើង​ដល់​ជាង ២​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ