ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​ស.ព​ជន​រង​គ្រោះ​ទាំង​៥រូប​អាច​ស្រង់​យក​មក​បាន​ដែរ​ឬ​ទេ និង​ស្រង់​តាម​វិធី​ណា?

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកដំណើរ​ទាំង​៥​នាក់​ក្នុង​នាវាមុជទឹក​ធុ​​ន​តូច​TITAN បាន​ស្លា.ប់​ដោយសារ​ការ​ផ្ទុះ​

សហរដ្ឋអាមេរិក ៖ អ្នកដំណើរ​ទាំង​៥​នាក់​ក្នុង​នាវាមុជទឹក​ធុ​​ន​តូច​TITAN បាន​ស្លា.ប់​ដោយសារ​ការ​ផ្ទុះ​នាវា​នោះ ព្រោះតែ​សម្ពាធ​ទឹក​ខ្លាំង​បំផុត ក្នុង​ជម្រៅ​ដល់​ទៅ​៤០០០​ម៉ែត្រ​។ កាលពី​ថ្ងៃ​ទី​២២​ មិថុនា ​​ក្រុម​​អ្នកជំនាញ​ការ​បាន​កំណត់​សំបក​នាវា​ក្នុង​ចំណោម​បំណែក​ដែល​រក​ឃើញ​។ ប៉ុន្តែ​បញ្ហា​ចោទ​ថា​តើ​សាកស.ព​ជន​រង​គ្រោះ​ទាំងនោះ​អាច​ស្រង់​យក​មក​បាន​ដែរ​ទេ និង​ស្រង់​តាម​វិធី​ណា? គួររំលឹកថា ស្លា​.​ប់​ទាំងអស់​មនុស្ស​៥​នាក់​ដែល​ជិះ​នៅ​ក្នុង​នាវាមុជទឹក បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​មួយ

ក្រោយ​ការ​រុករក​៤​ថ្ងៃ​បណ្ដា​បំណែក​នាវា​ត្រូវ​បាន​រក​ឃើញ​ដោយ​រ៉ូ​បូ​តេឡេកុំម៉ង់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​បូ​ស្តុ​ន ឧត្ដមនាវី​អា​មេ​រិ​ក​ ច​ន​ម័​រ​ហ្គ័​រ ​ថ្លែង​ថា បំណែក​៥​ប្រភេទ​ដែល​រក​ឃើញ អាច​ឲ្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក អះអាង​ថា ពិតជា​បំណែក​របស់​នាវា​TITAN​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក នៅ​មិន​ទាន់​ឆ្លើយ​សំនួរ​ពី​លទ្ធភាព​នៃ​ការ​រក​ឃើញ​សាកស.ព​ជន​រង​គ្រោះ​នៅឡើយ​។

សម្ពាធ​នៅ​បាតសមុទ្រ​ត្រង់​នាវា​នោះ​ផ្ទុះ​ជិត​ខ្មោ.ច​នាវា​ទី​តា​និក មាន​ខ្ពស់​ដល់​ច្រើន​រយ​ដង​លើស​សម្ពាធ​ក្នុង​ផ្ទៃ​ទឹកសមុទ្រ ដែល​នាវាមុជទឹក​មួយ​អាច​ធន់​បាន​។ លក្ខខណ្ឌ​បែប​នេះ​ពិតជា​រឿង​ពិបាក​បំផុត សម្រាប់​ប្រតិបត្តិការ​ជាយថាហេតុ​ដើម្បី​ស្រង់​សាកស.ព​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ