បា.ត់ដាននាវាមុជទឹក១គ្រឿង ពេលដឹកភ្ញៀវទេសចរទៅមើលខ្មោ.ចនាវាទីតានិក
សហរដ្ឋអាមេរិក ៖ បណ្ដានាវាមុជទឹកតូចៗត្រូវបានគេប្រើកាន់តែច្រើនឡើង ដើម្បីនាំអ្នកទេសចរ
សហរដ្ឋអាមេរិក ៖ បណ្ដានាវាមុជទឹកតូចៗត្រូវបានគេប្រើកាន់តែច្រើនឡើង ដើម្បីនាំអ្នកទេសចរ
សហរដ្ឋអាមេរិក ៖ បណ្ដានាវាមុជទឹកតូចៗត្រូវបានគេប្រើកាន់តែច្រើនឡើង ដើម្បីនាំអ្នកទេសចរនិងបណ្ដាអ្នកជំនាញការ ទៅមើលខ្មោ.ចនាវាទេសចរណ៍ទីតានិកដែលលិចតាំងពីខែមេសាឆ្នាំ១៩១២មកម៉្លេះនៅបាតសមុទ្រ។
នាវាមុជទឹកនោះដែលនាំពួកអ្នកទេសចរ ទៅមើលខ្មោ.ចនាវាទេសចរណ៍ទីតានិក បានបាត់ដានកាលពីថ្ងៃទី១៩មិថុនា។ តាមទូរទស្សន៍BCCថា ប្រតិបត្តិការតាមរកនាវាមុជទឹកនោះ ធ្វើឡើងដោយកងឆ្មាំជាតិបូស្តុនកំពុងតែប្រព្រិត្តទៅ។ ខ្មោ.ចនាវាទីតានិកត្រូវបានរុករកឃើញកាលពីឆ្នាំ១៩៨៥ ត្រង់កន្លែងមួយស្ថិតនៅចម្ងាយប្រមាណជា៦០០គីឡូម៉ែត្រភាគអាគ្នេយ៍ដែនដីថ្មី(TERRE-NEUVE)កាណាដា។
ក្រុមហ៊ុនOCEANGATE EXPEDITIONS ជាសហគ្រាសឯកជនមួយដែលរៀបចំដំណើរកម្សាន្តនិងរុករកនៅបាតសមុទ្រអះអាងថា នាវាមុជទឹកដែលបាត់ដាននោះជារបស់ក្រុមហ៊ុនគេ។ ទោះបីយ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់ពីចំនួនមនុស្សស្ថិតក្នុងនាវាមុជទឹកដែលបាត់ដាននោះឡើយ។
ប៉ុន្តែគេដឹងថានាវាមុជទឹកឈ្មោះTITANនោះ អាចដាក់មនុស្សបានច្រើនបំផុតត្រឹម៥នាក់។ ក្នុងសេចក្ដីប្រកាសមួយក្រុមហ៊ុន OCEANGATE EXPEDITIONS អះអាងថា យើងតាមរុករកនិងប្រមូលរាល់មធ្យោបាយ ដើម្បីនាំមនុស្សដែលជិះក្នុងនាវាមុជទឹកនោះត្រឡប់មកវិញដោយសុខសប្បាយ។
គោលដៅរបស់យើងផ្ដោតលើពួកគេនិងក្រុមគ្រួសារពួកគេ។ នាវាមុជទឹកធុនតូចដែលបាត់ដាននោះ មនុស្សទាំង៥នាក់ជិះក្នុងនោះ មានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ដកដង្ហើមបានត្រឹមតែពី៧០ទៅ៩៦ម៉ោងប៉ុណ្ណោះ។
អ្នកមុជទឹកម្នាក់ដើម្បីទៅមើលខ្មោចនាវាទីតានិក ត្រូវចំណាយពេលប្រមាណ៨ម៉ោងដើម្បីចុះទៅដល់ជម្រៅជិត៤០០០ម៉ែត្រ បន្ទាប់មកងើបមកដល់ផ្ទៃទឹកវិញ។ សរុបមនុស្សម្នាក់ៗ ត្រូវចំណាយ២៥.០០០ដុល្លារ សម្រាប់ការចូលរួមក្នុងការចុះទៅស្រាវជ្រាវ រយៈពេលជាង១សប្ដាហ៍បន្តិច។ នាវាទីតានិកបានលិចក្នុងមហាសមុទ្រអត្លង់ទិកនាយប់ថ្ងៃទី១៤ មក១៥មេសា ឆ្នាំ១៩១២ ពេលដឹកពួកអ្នកទេសចររវាងក្រុងSOUTHAMPTON និងក្រុងញូវយ៉ក។ ការលិចនាវានោះបណ្ដាលឲ្យមនុស្សស្លា.ប់ដល់ប្រមាណ១.៥០០នាក់ ក្នុងចំណោមអ្នកដំណើរ និងសមាជិកក្រុមនាវិក៕
ចែករំលែកព័តមាននេះ