ភ្ញាក់ផ្អើល! ពេលដឹងសមាសភាពអ្នកជិះនាវាមុជទឹកបា.ត់ដាន ពេលទៅមើលខ្មោ.ចនាវា Titanic
សហរដ្ឋអាមេរិក ៖ ប្រតិបត្តិការតាមរុករកនាវាមុជទឹកធុនតូចដែលបា.ត់ដាននៅក្បែរខ្មោ.ចនាវា
សហរដ្ឋអាមេរិក ៖ ប្រតិបត្តិការតាមរុករកនាវាមុជទឹកធុនតូចដែលបា.ត់ដាននៅក្បែរខ្មោ.ចនាវា
សហរដ្ឋអាមេរិក ៖ ប្រតិបត្តិការតាមរុករកនាវាមុជទឹកធុនតូចដែលបា.ត់ដាននៅក្បែរខ្មោ.ចនាវាទេសចរណ៍ទីតានិក មកដល់ថ្ងៃទី២០ មិថុនានៅតែបន្ត ។ គួររំលឹកថា បា.ត់ដាននាវាមុជទឹក១គ្រឿង ពេលដឹកភ្ញៀវទេសចរទៅមើលខ្មោ.ចនាវាទីតានិក
ក្នុងសន្និសីទសារព័ត៌មានមានមួយកងឆ្មាំឆ្នេរសមុទ្រអាមេរិកវាយតម្លៃថា ពេលនេះនៅសល់អុក
ស៊ីហ្សែនសម្រាប់មនុស្សទាំង៥នាក់ ក្នុងនាវាមុជទឹកនោះ ត្រឹមតែប្រមាណ៤០ម៉ោងទៀតប៉ុណ្ណោះ ។ តើក្នុងចំណោមមនុស្សទាំង៥នាក់នោះមាននរណាខ្លះ ?
ក្នុងចំណោមមនុស្សទាំង៥នាក់ រួមមាន ១-មហាសេដ្ឋី HAMISH HARDING ជាអ្នកស្រាវជ្រាវក្នុងទីអវកាសនិងនៅបាតសមុទ្រមានឈ្មោះល្បីម្នាក់អាយុ៥៨ឆ្នាំ ។ អ្នកជំនួញរូបនេះមានកូន២នាក់ ជាអ្នកទទួលបានឯតទគ្គកម្មជាច្រើនក្នុងGUINESS BOOK ដូចជាការធ្វើដំណើរជុំវិញផែនដីតាមយន្តហោះបានយ៉ាងរហ័សរវាងប៉ូលផែនដីទាំង២ ដោយចំណាយពេលត្រឹមតែ៤៦ម៉ោង៤០នាទីនិង២២វិនាទី ។
២-លោក PAUL-HENRY NARGEOLET ជនជាតិបារាំង ដែលជាអ្នកបើកនាវាមុជទឹកនេះ ។ លោកជាអតីតមន្ត្រីកងម៉ារីនជាតិបារាំង ដែលពេលនេះផ្លាស់មករស់នៅសហរដ្ឋអាមេរិក ហើយជានាយកនៃកម្មវិធីស្រាវជ្រាវបាតសមុទ្រមកកាន់ខ្មោចនាវាទីតានិក ។ ក្នុងអាជីពរបស់ខ្លួនបុរសអាយុ៧៧ឆ្នាំរូបនេះ ធ្លាប់មុជទឹកជាច្រើនលើកទៅកាន់ខ្មោចនាវាទីតានិក ។
៣-លោក STOCKTON RUSH ប្រធានអគ្គនាយកនៃក្រុមហ៊ុន OCEANGGATE EXPEDITIONS ជាអ្នករៀបចំដំណើរទៅពិនិត្យខ្មោ.ចនាវាទីតានិក ដោយក្នុងមនុស្សម្នាក់ត្រូវចំណាយប្រាក់២៥០.០០០ដុល្លារ ។
ចំណែកទី៤ និងទី៥-គឺឪពុកកូនអ្នកជំនួញប៉ាគីស្ថាន លោក SHAHZADA DAWOOD និងកូនប្រុស SULEMAN DAWOOD ។
សំឡេងទៀងទាត់នៅចាប់បានដោយសូណាក្នុងពេលតាមរុករកនាវាមុជទឹកតូចបា.ត់ដាននេះ ៕
ចែករំលែកព័តមាននេះ