ក្រុមហ៊ុន OceanGate ប្រកាសដំណើរផ្សងព្រេងថ្មី ចុះមើលខ្មោ.ចនាវា Titanic ក្រោយសោ.កនា.ដកម្មផ្ទុះនាវាមុជទឹក Titan ស្លា.ប់៥នាក់
សហរដ្ឋអាមេរិក ៖ Ocean Gate ដែលជាក្រុមហ៊ុនដំណើរការនាវាមុជទឹក Titan ចុះទៅទស្សនាខ្មោ.ច
សហរដ្ឋអាមេរិក ៖ Ocean Gate ដែលជាក្រុមហ៊ុនដំណើរការនាវាមុជទឹក Titan ចុះទៅទស្សនាខ្មោ.ច
សហរដ្ឋអាមេរិក ៖ Ocean Gate ដែលជាក្រុមហ៊ុនដំណើរការនាវាមុជទឹក Titan ចុះទៅទស្សនាខ្មោ.ចកប៉ាល់ទីតានិកនៅបាតសមុទ្រ ដែលទើបតែបង្កសោនាដកម្មដ៏រន្ធ.ត់ផ្ទុះស្លា.ប់មនុស្សចំនួន៥នាក់ កាលពីខែមុននោះ ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញកាលបរិច្ឆេទបេសកកម្មផ្សងព្រេងថ្មី នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ គួររំលឹកថា រកឃើញហើយ! បំណែកនាវាមុជទឹក Titan បា.ត់ដាន និងបំណែកសាកស.ពមនុស្សជិះក្នុងនាវា
នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រុមហ៊ុន OceanGate បានកំណត់ពេលបេសកកម្មថ្មីចំនួន២ ដើម្បីចុះទៅទស្សនាខ្មោ.ចកប៉ាល់ទីតានិក ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ ការធ្វើដំណើរលើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ខណៈលើកទី២ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ OceanGate បានចេញផ្សាយ។
ដោយឡែក សម្រាប់តម្លៃនៃការធ្វើដំណើរនីមួយៗ ត្រូវបានកំណត់ក្នុងតម្លៃ ២៥ម៉ឺនដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ គ្របដណ្តប់លើការផ្តល់ជូននាវាជ្រមុជទឹកមួយគ្រឿង កន្លែងស្នាក់នៅឯកជន ការហ្វឹកហាត់ និងឧបករណ៍បេសកកម្ម ក៏ដូចជាអាហារហូបចុកក្នុងនាវា បូករួមគ្រឿងបរិក្ខារ Wi-Fi នឹងត្រូវបានផ្តល់ជូន ដូច្នេះអ្នកចូលរួមអាចបន្តភ្ជាប់ទំនាក់ទំនងពេញមួយបេសកកម្មរយៈពេល៨ថ្ងៃ។
គេហទំព័រនេះ បានបង្ហាញរូបភាពកម្រ និងអសកម្មនៃទឹកពណ៌ខៀវជ្រៅ ហើយបានសន្យាថា នឹងមានការផ្សងព្រេងពេញមួយជីវិត ដោយរុករកកប៉ាល់ទីតានិក ដែលស្ថិតនៅជម្រៅ ៣,៨០០ម៉ែត្រពីផ្ទៃទឹកនៃឆ្នេរសមុទ្រអាត្លង់ទិក ប្រទេសកាណាដា ខណៈដែលលក្ខខណ្ឌមានតែមួយគត់សម្រាប់ដំណើរផ្សងព្រេងនេះ គឺអ្នកចូលរួមត្រូវមានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំ ឬចាស់ជាងនេះ។
ការប្រកាសអំពីដំណើរផ្សងព្រេងនាពេលខាងមុខរបស់ក្រុមហ៊ុន Ocean Gate កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានប្រកាសថា មនុស្ស៤នាក់ ដែលសុទ្ធតែជាអ្នកទ្រព្យចាយមិនអស់ ដែលស្ថិតក្នុងនាវាមុជទឹក Titan រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Ocean Gate លោក Stockton Rush ដែលបានបាត់ដានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានស្លា.ប់នៅក្នុងឧបទ្ទវហេតុផ្ទុះនៅក្នុងទឹក ដោយសាររងសម្ពាធទឹកខ្លាំង។
អ្នកជិះក្នុងនាវាមុជទឹក Titan ទាំង៥នាក់ ដែលស្លា.ប់បាត់បង់ជីវិតរួមមាន៖
ទី១-លោក Hamish Harding មហាសេដ្ឋីជនជាតិអង់គ្លេស និងជាអ្នកស្រាវជ្រាវនៅទីអវកាស និងនៅបាតសមុទ្រ
ទី២-លោក Paul-Henri Nargeolet ជនជាតិបារាំង ដែលជាបញ្ជានាវាមុជទឹកទីតាន
ទី៣-លោក Stockton Rush អគ្គនាយកក្រុមហ៊ុន OceanGate Expeditions ដែលជាអ្នករៀបចំដំណើរទៅពិនិត្យខ្មោ.ចកាប៉ាល់ទីតានិក
ទី៤ និងទី៥-ឪពុកកូនដែលជាអ្នកជំនួញជនជាតិប៉ាគីស្ថាន គឺលោក Shahzada Dawood និងកូនប្រុសឈ្មោះ Suleman Dawood ៕ (ប្រភពពី Wionews)
ចែករំលែកព័តមាននេះ